លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងពិធីស្បថចូលកាន់តំណែងថ្មីរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមក្នុងពិធីស្បថចូលកាន់តំណែងថ្មីរបស់ប្រធានាធិបតី លោក ចូកូ វីដូដូ និងអនុប្រធានាធិបតី លោក ម៉ារូហ្វ អាម៉ីន នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងហ្សាកាតា។ ពិធីនេះនឹងមានការអញ្ជើញចូលរួមពីសំណាក់ប្រមុខរដ្ឋ/រដ្ឋាភិបាល និងតំណាងប្រទេសដែលជាសមាជិកអាស៊ានផ្សេងទៀតផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចុះផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ។
គួរបញ្ជាក់ថា លោក ចូកូ វីដូដូ ត្រូវបានជាប់ឆ្នោតជា ប្រធានាធិបតីរបស់ឥណ្ឌូណេស៊ី អាណត្តិទី២ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ សម្រាប់អាណត្តិ ២០១៩-២០២៤។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស មានដូចខាងក្រោម៖