ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុនចិន បង្ហាញឆន្ទៈចង់វិនិយោគរោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងខ្យល់ នៅកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 43
ក្រុមហ៊ុនចិន បង្ហាញឆន្ទៈចង់វិនិយោគរោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងខ្យល់ នៅកម្ពុជា ក្រុមហ៊ុនចិន បង្ហាញឆន្ទៈចង់វិនិយោគរោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងខ្យល់ នៅកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន បានអនុញ្ញាតឲ្យក្រុមហ៊ុនថាមពលដើរដោយខ្យល់ និងពន្លឺព្រះអាទិត្យរបស់ប្រទេសចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបដ៏មានសារៈសំខាន់នោះ ភាគីខាងក្រុមហ៊ុនថាមពលដើរដោយខ្យល់ និងពន្លឺព្រះអាទិត្យរបស់ប្រទេសចិន បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា លោកបានអញ្ជើញទៅកាន់ប្រទេសកម្ពុជា ហើយបានសិក្សាលម្អិត អំពីស្ថានភាពនៃថាមពលនៅក្នុងប្រទេសកម្ពុជា ព្រមជាមួយគ្នានេះលោកក៏បានឃើញជាក់ស្ដែងថា នៅប្រទេសកម្ពុជាអាចផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងដើរដោយខ្យល់បាន។

លោកប្រធានក្រុមហ៊ុន បានបន្តថា ក្រុមហ៊ុនក៏មានការចាប់អារម្មណ៍វិនិយោគ នៅក្នុងប្រទេសកម្ពុជា ដោយមានបំណងបង្កើតរោងចក្រផលិតបន្ទះសូឡា (Solar Panel) គឺជាបន្ទះអាចស្រូបយកពន្លឺព្រះអាទិត្យបំលែងទៅជាអគ្គិសនី។

ជាការឆ្លើយបតនឹងបំណងចង់វិនិយោគនៅកម្ពុជានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានណែនាំឲ្យក្រុមហ៊ុនធ្វើការសហការជាមួយនឹងក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរអគ្គិសនីកម្ពុជា៕