នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជានៅសង្កាត់ព្រៃតាហ៊ូចំនួន៤០០នាក់តំណាងគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ គណៈកម្មាធិការគណបក្សក្រុងស្ទឹងសែន និងគណៈកម្មាធិការគណបក្សសង្កាត់ព្រៃតាហ៊ូ។
នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជានៅសង្កាត់ព្រៃតាហ៊ូចំនួន៤០០នាក់តំណាងគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ គណៈកម្មាធិការគណបក្សក្រុងស្ទឹងសែន និងគណៈកម្មាធិការគណបក្សសង្កាត់ព្រៃតាហ៊ូ។
នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំនិងក្រុងស្ទឹងសែន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ព្រៃតាហ៊ូនិងសង្កាត់អាចារ្យលាក់នៃក្រុងស្ទឹងសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជានៅសង្កាត់ព្រៃតាហ៊ូចំនួន៤០០នាក់ ដោយមានការអញ្ជើញចូលរួមរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក និងសមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ព្រៃតាហ៊ូនិងសង្កាត់អាចារ្យលាក់ តំណាងគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ គណៈកម្មាធិការគណបក្សក្រុងស្ទឹងសែន និងគណៈកម្មាធិការគណបក្សសង្កាត់ព្រៃតាហ៊ូ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត បានសំដែងនូវការអបអរសាទរចំពោះបងប្អូនទាំងអស់ និងជាពិសេសក្មួយៗជាយុវជន ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាប្រមូលជាកម្លាំងបន្ថែម ក្នុងការការពារសមិទ្ធផលសង្គមជាតិ និងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរឹងមាំ រីកចម្រើនជឿនលឿនទៅមុខ។ គណបក្សប្រជាជនកម្ពុជាតែងតែនៅជាមួយបងប្អូន រួមសុខ រួមទុក្ខ តាំងពីដើមរហូតមកដល់បច្ចុប្បន្ន និងទៅអនាគត។
ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា ក្នុងនាមសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ត្រូវហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងដើម្បីឧត្តមប្រយោជន៍របស់ប្រជាជន និងមានទស្សន: គោលជំហរ សកម្មភាព ឯកភាពគ្នា ជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត ទស្សនវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលកម្ពុជាមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនដែលគូសដោយភាគីថៃទេ គឺរាជរដ្ឋាភិបាលទទួលស្គាល់តែខ្សែបន្ទាត់ព្រំដែនដែលកំណត់ដោយសន្ធិសញ្ញានិងអនុសញ្ញាបារាំង-សៀម ១៩០៤និង១៩០៧ និងផែនទីអមសន្ធិសញ្ញានិងអនុសញ្ញានេះតែប៉ុណ្ណោះ។ រាជរដ្ឋាភិបាលមានយុទ្ធសាស្រ្តច្បាស់លាស់ស្ងាត់តែមិនស្ងៀម ដោយមិនទទួលស្គាល់ខ្សែព្រំដែនដែលកើតចេញពីការឈ្លានពាន ឬការកាន់កាប់ដោយយោធា ឬការកាត់យកទឹកដីរបស់សៀមនោះទ្បើយ។
ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ ក៏បានលើកឡើងអំពីគោលបំណង ឧត្តមគតិ ទស្សនៈនយោបាយ និងអត្តសញ្ញាណដើមរបស់គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ហើយធ្វើសកម្មភាពដោយតម្កល់ផលប្រយោជន៍ប្រជាជនជាធំ និងឈរនៅខាងប្រជាជន និងរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ។
ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងជូនសមាជិក សមាជិកាថ្មីទាំងអស់ ឱ្យបានជ្រាបផងដែរ អំពីយុទ្ធសាស្រ្តនិងផែនការអភិវឌ្ឍវិស័យមួយចំនួន ដែលបានដាក់ចេញដោយឯកឧត្តម អេង ទូច សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្ទឹងសែន ក្រោមការចង្អុលបង្ហាញណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រែក្លាយខេត្តកំពង់ធំឱ្យទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីត្រៀមខ្លួនឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខនេះ។




