ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសំណូមពរឱ្យប្រជាពលរដ្ឋមាន ការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយនានា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 39
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសំណូមពរឱ្យប្រជាពលរដ្ឋមាន ការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយនានា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសំណូមពរឱ្យប្រជាពលរដ្ឋមាន ការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយនានា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញការសោក ស្តាយយ៉ាងខ្លាំង និងសូមចូលរួមរំលែកមរណៈទុក្ខជូនចំពោះគ្រួសារ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ទៀត។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃចន្ទទី២២ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសំណូមពរឱ្យប្រជាពលរដ្ឋមាន ការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត និងគ្រោះមហន្តរាយផ្សេងៗ ហើយលោកបានណែនាំឱ្យលោក ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ ប្រើប្រាស់កម្លាំងគ្រប់ប្រភេទរួមមាន កងនគរបាល យោធា និងកងរាជអាវុធហត្ថដើម្បីចុះអន្តរាគមន៍ ជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះ៕

អត្ថបទទាក់ទង