ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន អញ្ជើញជាអធិបតីបិទសិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលការងារ ១០ឆ្នាំរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 39
លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន អញ្ជើញជាអធិបតីបិទសិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលការងារ ១០ឆ្នាំរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន អញ្ជើញជាអធិបតីបិទសិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលការងារ ១០ឆ្នាំរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលការងារ១០ឆ្នាំរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងការអនុវត្តកម្មវិធីវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ រាជធានីភ្នំពេញ។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានកោតសរសើរចំពោះការរៀបចំសិក្ខាសាលានេះដែលបានដំណើរការអស់រយៈពេលពេញ១ថ្ងៃ ហើយលោកក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ដែលបានសម្រេចសមិទ្ធផលជាច្រើនក្នុងរយៈពេល១០ឆ្នាំកន្លងមក ចាប់ពីឆ្នាំ២០០៩ រហូតដល់បច្ចុប្បន្ន និងសូមអរគុណធនាគារអភិវឌ្ឍន៍អាស៊ីដែលបានឧបត្ថម្ភក្នុងការរៀបចំសិក្ខាសាលានេះឡើងផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានគូសបញ្ជាក់ថា ការសិក្សាស្រាវជ្រាវដែលក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌បានធ្វើកន្លងមកមានសារៈសំខាន់ពាក់ព័ន្ធនឹងដំណាំរួមផ្សំក្នុងវិស័យកសិកម្ម បសុព្យាបាល និងផលិតកម្មសត្វ ឥណទានមីក្រូហិរញ្ញវត្ថុជាដើមដែលវាប្រាកដនឹងជះឥទ្ធិពលលើការអភិវឌ្ឍប្រទេសជាតិ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនជាមិនខាន ហើយលោកបានលើកទឹកចិត្តឱ្យក្រុមប្រឹក្សាបន្តការងារនេះឱ្យកាន់តែសកម្មថែមទៀត។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានអំពាវនាវដល់ក្រសួងស្ថាប័ន អង្គការជាតិ និងអន្តរជាតិនានាដែលមានការពាក់ព័ន្ធធ្វើការពិនិត្យលទ្ធភាពសហការជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងការងារសិក្សាស្រាវជ្រាវលើប្រធានបទសំខាន់ៗអាចដំណើរការទៅបានល្អថែមទៀតផងដែរ៕

អត្ថបទទាក់ទង