ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតការងារអប់រំ យុវជន និងកីឡា នៅសាលាតិចណូ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 16
លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតការងារអប់រំ យុវជន និងកីឡា នៅសាលាតិចណូ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតការងារអប់រំ យុវជន និងកីឡា នៅសាលាតិចណូ

នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៧-២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៨-២០១៩ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ដែលរៀបចំធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រាជធានីភ្នំពេញ។

សន្និបាតនេះ ធ្វើឡើងដើម្បីពិនិត្យឡើងវិញ អំពីវឌ្ឍនភាព នៃការអនុវត្តសកម្មភាពនយោបាយយុទ្ធសាស្ត្រកម្មវិធី អនុវត្តកម្មវិធី របស់ផែនការយុទ្ធសាស្ត្រវិស័យអប់រំ ការបំពេញការងាររបស់អនុវិស័យ ការអនុវត្តកម្មវិធីកំណែ ទម្រង់១៥ចំណុច និងធ្វើការពិគ្រោះយោបល់លើប្រធានបទ និងគោលនយោបាយអាទិភាពមួយចំនួន ព្រមទាំងផ្តល់អនុសាសន៍គន្លឹះ សម្រាប់ការរៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំ២០២០ របស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

សម្រាប់ពិធីបើកសន្និបាត នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ គឺបានប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ ដោយឡែកកម្មវិធីបិទ នឹងប្រព្រឹត្តឡើងក្រោមអធិបតីភាព លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ៕

អត្ថបទទាក់ទង