ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយាអញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយកីឡាករកីឡាការិនី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 36
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយាអញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយកីឡាករកីឡាការិនី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយាអញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយកីឡាករកីឡាការិនី

នៅល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា នឹងអញ្ជើញជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយក្រុមកីឡាករ កីឡាការិនីកម្ពុជាចំនួន ប្រមាណ ៤,០៩៦នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយកថ្ងៃទី០៤ ខែមេសា ដែលចាត់ទុកជាថ្ងៃកំណើតរបស់លោកដើម្បីផ្ដល់មហាកិត្តិយសដល់គ្រួសារកីឡាជាតិជាថ្មីក្នុងការជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាលើកទី៤។ កម្មវិធីនេះ ពិតជាមានអត្ថន័យណាស់ ដែលជាផ្នែកមួយដើម្បីលើកទឹកចិត្តកីឡាករ-កីឡាការិនី ក៏ដូចជាមន្ដ្រី និងគ្រូបង្វឹកដែលបានខិតខំក្នុងវិស័យកីឡាកន្លងមក និងបានបង្ហាញការស្រលាញ់ដោយស្មោះស្ម័គ្ររបស់កីឡាករកីឡាការិនី ដែលពួកគាត់តែងតែទុកចិត្ត និងគាំទ្រ ១០០% ចំពោះការដឹកនាំរបស់លោក និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

គេហទំព័រ Facebook លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងផ្សាយផ្ទាល់(Live)ពិធីនេះនៅម៉ោង៥:៣០នាទីល្ងាច ពីមជ្ឈមណ្ឌលកោះពេជ្រ៕