ខ្មែរប៉ុស្ដិ៍ Close

កម្ពុជានឹងមានភ្លៀងកក់ខែធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម និងមានស៊ីតុណ្ហភាពស្ថិតនៅក្នុងកម្រិត៣៣ ដល់ ៣៤អង្សាសេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 30

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា នៅថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ កម្ពុជាបាននិងកំពុងបន្តស្ថិតនៅក្នុងតំបន់នៃជ្រលងសម្ពាធទាប ដែលលាតសន្ធឹងមកពីប្រទេសថៃ ជួបនឹងសម្ពាធខ្ពស់។

ក្រសួងធនធានទឹកបានឱ្យដឹងថា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នឹងបន្តមានភ្លៀងកក់ខែធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម តែពុំបានសាយភាយបានល្អនោះទេ។ ឯសីតុណ្ហភាពជាទូទៅមានពី៣៣ ដល់៣៤អង្សាសេ តែចាប់ពីថ្ងៃទី០៦ ខែមេសា សីតុណ្ហភាពនឹងបន្តកើនឡើងវិញ ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ៖

អត្ថបទទាក់ទង