ខ្មែរប៉ុស្ដិ៍ Close

ការបើកផ្តល់បៀវត្សជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសម្រាប់ខែមេសា ត្រូវធ្វើឡើងយ៉ាងយូរត្រឹមថ្ងៃទី១២ ខែមេសា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 65

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់បៀវត្សជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា សម្រាប់ខែ មេសា និងឧសភា ឆ្នាំ២០១៩ ដោយបានបញ្ជាក់ថា ការបើកផ្តល់បៀវត្សសម្រាប់ខែមេសា គឺត្រូវរៀបចំបើកផ្តល់បៀវត្សប្រចាំខែតែមួយលើករួមទាំងប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩៕

អត្ថបទទាក់ទង