ខ្មែរប៉ុស្ដិ៍ Close

លោកជំទាវ អ៊ាត សោភា ជម្រាបឯកអគ្គរដ្ឋទូតបង់ក្លាដែសអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីស្របតាមច្បាប់ អន្តរជាតិ

ដោយ៖សូ សែនឬទ្ធា | 1 ម៉ោងមុន ព័ត៌មានទូទៅ 15
លោកជំទាវ អ៊ាត សោភា ជម្រាបឯកអគ្គរដ្ឋទូតបង់ក្លាដែសអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីស្របតាមច្បាប់ អន្តរជាតិ លោកជំទាវ អ៊ាត សោភា ជម្រាបឯកអគ្គរដ្ឋទូតបង់ក្លាដែសអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីស្របតាមច្បាប់ អន្តរជាតិ

នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ អ៊ាត សោភា រដ្ឋមន្រ្តីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានទទួលឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតបង់ក្លាដែសប្រចាំព្រះរាជាណាចក្រកម្ពុជាដែលចប់អាណត្តិបេសកកម្ម ចូលជួបជម្រាបលា នៅទីស្តីការក្រសួង។

ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះកំណើនវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងបង់ក្លាដែស។ លោកជំទាវរដ្ឋមន្រ្តីស្តីទី បានកោតសរសើរឯកឧត្តមឯកអគ្គរដ្ឋទូតដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរឱ្យកាន់តែល្អប្រសើរ។

លោកជំទាវរដ្ឋមន្រ្តីស្តីទី ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត អំពីបច្ចុប្បន្នភាពនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ហើយបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងដែលមានស្រាប់។

On the morning of 27 April 2026, Her Excellency EAT Sophea, Acting Minister of Foreign Affairs and International Cooperation of Cambodia, received a farewell call from His Excellency Faiyaz Murshid Kazi, Ambassador of Bangladesh to Cambodia, upon completion of his tour of duty.

Both sides expressed their satisfaction with the growingmomentum in Cambodia-Bangladesh bilateral relations. Her Excellency the Acting Minister commended Ambassador Kazi for his dedication and active contribution to strengthening and expanding the relations of friendship and good cooperation between the two nations.

Her Excellency the Acting Minister also briefed the Ambassador on latest situation along the Cambodia-Thailand border and reaffirmed Cambodia’s commitment to resolving the dispute through peaceful means, in accordance with international law and existing agreements.

អត្ថបទទាក់ទង