ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការងារខ្ញុំគឺមានគ្រប់ ពេល និងគ្រប់ទីកន្លែងដើម្បីប្រទេសជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 49
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការងារខ្ញុំគឺមានគ្រប់ ពេល និងគ្រប់ទីកន្លែងដើម្បីប្រទេសជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការងារខ្ញុំគឺមានគ្រប់ ពេល និងគ្រប់ទីកន្លែងដើម្បីប្រទេសជាតិ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានបញ្ជាក់ទោះបីជាថ្ងៃឈប់សម្រាកសម្រាប់មនុស្សទូទៅ ក៏លោកនៅមានការងារជាច្រើនត្រូវបំពេញ​ និងជួបភ្ញៀវនៅផ្ទះទៀតផង។ លោកបានបន្តថា ការងាររបស់លោកគឺមានគ្រប់ពេល និងគ្រប់ទីកន្លែង ដើម្បីប្រទេសជាតិនិងប្រជាជនកម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ពីីម្សិលលោកឆ្លៀតទៅវាយកូនគោលបានមួយព្រឹក ស្រូបយកខ្យល់ធម្មជាតិបរិសុទ្ធ ជាមួយនឹងកម្តៅព្រះអាទិត្យពេល ព្រឹកបែកញើសជោគមានអារម្មណ៍ថាស្រួលខ្លួន។ ទោះរវល់ការងារប៉ុណ្ណា ក៏លោកឆ្លៀតលេងកីឡាដើម្បីសុខ​ភាពផងដែរ។ ទោះបីលោកមិនបានចេញទៅវាយ​កូន​គោ​លនៅក្រៅ ក៏ហាត់ធាក់កង់ និងហែលទឹកនៅផ្ទះដែរគឺដើម្បីថែរក្សាសុខភាពលោកឱ្យរឹងមាំជានិច្ច។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជូនពរជនរួមជាតិ និងក្មួយៗបានសប្បាយរីករាយថ្ងៃចុងសប្តាហ៍ និងធ្វើដំណើរជិតឆ្ងាយមានសុខសុវត្ថិភាពគ្រប់ៗគ្នា៕

អត្ថបទទាក់ទង