ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ អាទិភាពទាំង៤របស់លោកនៅតែត្រឹមត្រូវរហូតមកដល់ពេលនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 70
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ អាទិភាពទាំង៤របស់លោកនៅតែត្រឹមត្រូវរហូតមកដល់ពេលនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ អាទិភាពទាំង៤របស់លោកនៅតែត្រឹមត្រូវរហូតមកដល់ពេលនេះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា អស់រយៈពេលជាង៣០ឆ្នាំមកនេះ អាទិភាពទាំង៤ដែលលោកបានដាក់ចេញពីមុនរួមមាន៖ ទឹក ផ្លូវ ភ្លើង មនុស្ស នៅតែត្រឹមត្រូវរហូតមដល់ពេលបច្ចុប្បន្ននេះ គ្រាន់តែពេលនេះយើងប្រើពាក្យថា មនុស្ស ទឹក ផ្លូវ ភ្លើងវិញ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលរូបលោក និងលោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន អញ្ជើញជាអធិបតីរួមគ្នាក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន(Express Way) ភ្នំពេញ-ព្រះសីហនុ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នៅចិនគេប្រើពាក្យថា បើចង់មានឱ្យកសាងផ្លូវ ដោយឡែកនៅកម្ពុជាលោកបានប្រើប្រាស់ពាក្យថា «មានផ្លូវ មានសង្ឃឹម»។ លោកបានបន្តថា ការកសាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗគឺពិតជាចាំបាច់ណាស់ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈប្រកបដោយតម្លាភាព និងប្រសិទ្ធភាព៕

អត្ថបទទាក់ទង