ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ខេត្តកោះកុងអតីតសមរភូមិប្រយុទ្ធប្រែក្លាយជាតំបន់អភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 31
នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ខេត្តកោះកុងអតីតសមរភូមិប្រយុទ្ធប្រែក្លាយជាតំបន់អភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ខេត្តកោះកុងអតីតសមរភូមិប្រយុទ្ធប្រែក្លាយជាតំបន់អភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នេះ បានមានប្រសាសន៍លើកឡើងថា ខេត្តកោះកុង អតីតតំបន់សមរភូមិប្រយុទ្ធកាលពីសង្គ្រាម និងជាខេត្តដាច់ស្រយាលដោយសារតែជាខេត្តដីកោះ គ្មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន នៅពេលនេះ បានប្រែក្លាយជាតំបន់អភវិឌ្ឍ និងកិច្ចសហប្រតិប្តតិការ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសថៃ។

ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណ ១៣,៨៦៦នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅក្នុងខេត្តកោះកុង នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងថា ខេត្តកោះកុងធ្លាប់ជាអតីតតំបន់សមរភូមិប្រយុទ្ធកាលពីសម័យសង្គ្រាម និងជាខេត្តដាច់ស្រយាលមួយរបស់កម្ពុជា គ្មានផ្លូវគមនាគមន៍ និងជាច្រកសេដ្ឋកិច្ចក្នុងសម័យកម្ពុជា ត្រូវទទួលរងនូវទណ្ឌកម្មសេដ្ឋកិច្ចដ៏អយុត្តិធម៌ពីខាងក្រៅ។

លោកនាយករដ្ឋមន្ត្រីបន្តថា ដើម្បីធ្វើឲ្យខេត្តកោះកុងមានស្ថានភាពដូចពេលនេះ គឺផ្តើមចេញមកពីនយោបាយឈ្នះឈ្នះ ដែលបង្កើតឱ្យមានសន្តិភាព ទើបតំបន់សេដ្ឋកិច្ចពិសេសនេះ អាចកើតមានឡើង។ លោកនាយករដ្ឋមន្ត្រីបន្តថា លោកបានដាក់ចេញនូវនយោបាយអភិវឌ្ឍដីធ្លីដើម្បីផ្តល់ជូនប្រជាជន ហើយបានប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាខ្សែរព្រំដែនសន្តិភាព និងសហប្រតិបត្តិការល្អ។ បើតំបន់ព្រំដែននេះគ្មានកិច្ចសហប្រតិបត្តិការល្អ រវាងទំនាក់ទំនងកម្ពុជាថៃទេ គឺមិនអាចមានការអភិវឌ្ឍដូចពេលនេះទេ។

បើតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា សព្វថ្ងៃខេត្តកោះកុងមានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន៧៦ មានកម្មករ និយោជិតប្រមាណ១.៥ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុប ៤៣លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះមានផ្នែកឧស្សាហកម្មដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់បានបង្កើតឡើងនៅទីនេះ។
លោក អ៊ិត សំហេង បានចាត់ទុកសមិទ្ធិផលលើវិស័យឧស្សាហកម្មក្នុងខេត្តកោះកុង គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ, ការប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ, ការពង្រាយរោងចក្រទៅតាមបណ្តាខេត្ត, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទទាក់ទង