ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «ក្រុមអ្នកកឹមសុខានិយម នៅអាមេរិកនិងកាណាដាគ្រោងជួបគ្នានៅហ្វីឡាឌែលហ្វៀ»!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 44
លិខិតមិត្តអ្នកអាន៖ «ក្រុមអ្នកកឹមសុខានិយម នៅអាមេរិកនិងកាណាដាគ្រោងជួបគ្នានៅហ្វីឡាឌែលហ្វៀ»! លិខិតមិត្តអ្នកអាន៖ «ក្រុមអ្នកកឹមសុខានិយម នៅអាមេរិកនិងកាណាដាគ្រោងជួបគ្នានៅហ្វីឡាឌែលហ្វៀ»!

ក្រុមអ្នក កឹម សុខា និយម នៅសហរដ្ឋអាមេរិក កាណាដានិងបារាំង គ្រោងជួបជុំគ្នានៅទីក្រុងហ្វីឡាឌែលហ្វៀ (Philadelphia) ឆាប់ៗនេះដើម្បីពិភាក្សាអំពីកិច្ចការដែលពួកគេត្រូវធ្វើ សម្រាប់អនាគតនយោបាយនៃក្រុមរបស់ខ្លួន។

ប្រភពពីក្រុម កឹម សុខា និយមនៅអាមេរិកបានឲ្យដឹងថា មានក្រុមអ្នកគាំទ្រលោក កឹម សុខា ជាច្រើននៅក្រៅប្រទេសជាពិសេសនៅអាមេរិក កាណាដា និងបារាំង បានសម្តែងការក្តៅក្រហាយកាន់តែខ្លាំងឡើងៗ ចំពោះទង្វើរបស់លោក សម រង្ស៊ី និងបក្ខពួករបស់គាត់ដែលមាន លោក អេង ឆៃអ៊ាង និងលោកស្រី មួរ សុខហួរ ជាដើម។ ក្រុម កឹម សុខា និយមទាំងនោះ បានចាត់ទុកការធ្វើសកម្មភាពរបស់លោក សម រង្ស៊ី និងគូរកនទាំងនោះថា ជាសម្ពាធកាន់តែធ្ងន់ទៅៗមកលើលោក កឹម សុខា តាមរយៈការដុតកម្តៅស្ថានការណ៍ឥតឈប់ឈរដែលជាចេតនារបស់លោក សម រង្ស៊ី ក្នុងការបិទផ្លូវនយោបាយ សម្រាប់ការរកដំណោះស្រាយបង្រួបង្រួមជាតិរវាងខ្មែរនិងខ្មែរ។ ស្ថានភាពនេះត្រូវបានក្រុមអ្នកគាំទ្រលោក កឹម សុខា ហៅថា ជានយោបាយចែកដីគ្នា នៅដែលធ្វើឲ្យជោគវាសនារបស់លោក កឹម សុខា ស្ថិតក្នុងសភាពងងឹតសូន្យសុង។

ប្រភពបានឲ្យដឹងទៀតថា ដោយអត់ទ្រាំនឹងទង្វើនេះលែងបាន ក្រុមអ្នកគាំទ្រលោក កឹម សុខា ដែលមានការគាំទ្រនិងជួយជ្រោមជ្រែងពីលោក ហុង លីម តំណាងរាស្ត្រអូស្ត្រាលីសញ្ជាតិខ្មែរនៃរដ្ឋវិចតូរីយ៉ាផង ក៏បានពិភាក្សាគ្នារិះរកច្រកចេញមួយផ្សេងពីផ្លូវដែលលោក សម រង្ស៊ី កំពុងដើរ។ ឥឡូវនេះ ពួកគេកំពុងរៀបគម្រោងដើម្បីបើកពិធីជួបជុំមួយដែលឈានទៅរកការសម្រេចចិត្តខាងនយោបាយដ៏សំខាន់មួយ។ ក្រុមអ្នកគាំទ្រលោក កឹមសុខា នៅក្រៅប្រទេសគ្រោងនឹងរៀបចំពិធីជួបជុំដូចគ្នាទៅនឹងអ្វីដែលលោក សម រង្ស៊ីនិងបក្ខពួកបានធ្វើកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិកដើម្បីធ្វើបក្សប្រហារដណ្តើមអំណាចពីលោក កឹម សុខា ដូច្នេះដែរ។

បើតាមប្រភពគួរឲ្យទុកចិត្តបាន ក្រុម កឹម សុខា និយមទាំងនោះមានបំណងពិភាក្សាដើម្បីឈានទៅប្រកាសសេចក្តីសម្រេចសំខាន់ៗមួយចំនួនដូចជា ការសុំសិទ្ធិធ្វើនយោបាយឡើងវិញ ការប្រកាសគោលជំហរ នយោបាយមួយដែលជារបស់អ្នក កឹម សុខា និយមដែលពួកគេចាត់ទុកជាអនាគតនយោបាយនៃក្រុមប្រឆាំងនៅកម្ពុជា។ ក្រុមនេះមានគោលដៅទាត់ចោលតួនាទីរបស់លោក សម រង្ស៊ី និងប្រកាសមិនពាក់ព័ន្ធជាមួយក្រុមលោក សម រង្ស៊ី ទៀតឡើយ ពោលគឺការផ្តាច់ចំណងសម្ព័ន្ធភាពក្លែងក្លាយរវាងលោក សម រង្ស៊ី និងលោក កឹម សុខា ហើយផ្តល់តួនាទីសំខាន់ដល់លោក កឹម សុខា ឬឥស្សរៈជនម្នាក់ពីកូតាលោក កឹម សុខា (អាចជាកូនស្រីលោក កឹម សុខា កញ្ញា កឹម មនោវិទ្យា) ឲ្យបន្តដឹកនាំក្រុមប្រឆាំង ដោយផាត់ចោលទាំងស្រុងតួនាទីរបស់លោក សម រង្ស៊ី។

ក្រុមលោក កឹម សុខា ដែលដាក់ឈ្មោះខ្លួនឯងថា ជាក្រុមកែទម្រង់ ចង់អនុម័តគោលនយោបាយថ្មីមួយសម្រាប់បក្សប្រឆាំងដែលមានលក្ខណៈស្ថាបនា និងទន់ភ្លន់ដោយមិនយកការញុះញង់ ចាក់ដោត លាបពណ៌ ដើម្បីបញ្ឆេះកំហឹងដូចដែលលោក សម រង្ស៊ី បានធ្វើនោះឡើយ។ ក្រុមនេះ ក៏គ្រោងប្រកាសគោលនយោបាយការបរទេសថ្មីមួយសម្រាប់ក្រុមរបស់ខ្លួនដែលខុសពីគោលនយោបាយការបរទេសរបស់លោក សម រង្ស៊ី ផងដែរ។

សម្រាប់អ្នកតាមដាននយោបាយតុកាហ្វេ ខ្ញុំយល់ឃើញថា នេះជារបត់នយោបាយថ្មីមួយដ៏សំខាន់ សម្រាប់កសាងអនាគតបក្សប្រឆាំងមួយដែលមានតួនាទីពិតប្រាកដនៅកម្ពុជាពីព្រោះនយោបាយប្រឆាំងបែបលោក សម រង្ស៊ីដែលត្រូវបានសាកល្បងជាង ២០ឆ្នាំមកហើយនោះ ឃើញថា ទទួលបរាជ័យទាំងស្រុង។ ចលនា កឹម សុខា និយម ដែលកំពុងកម្រើកឡើងនាពេលនេះជាសញ្ញាប្រកាសអាសន្នចំពោះលោក សម រង្ស៊ី និងគូរកនដែលអាជីពនយោបាយលាបពណ៌ និងបញ្ឆេះកំហឹងរបស់ពួកគេបានឈានដល់ទីបញ្ចប់។

ទោះបីជាក្រុមលោក កឹម សុខា បានខាតពេលយ៉ាងច្រើនជាមួយលោក សម រង្ស៊ី និងបានធ្វើឲ្យគណបក្សរលាយដោយសារនយោបាយលោក សម រង្ស៊ី ក៏ដោយ ក៏ប៉ុន្តែវានៅមិនទាន់ហួសពេលនៅឡើយនោះទេ ដែលត្រូវចាប់ផ្តើមឡើងវិញនៅពេលនេះ «It is better late than never»។ ផ្ទុយទៅវិញប្រសិនបើក្រុមលោក កឹម សុខា នៅបន្តសម្ងំស្ងៀមបន្តិចទៀតនោះ វាច្បាស់ជាហួសពេលជាមិនខាន។

ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ

អត្ថបទទាក់ទង