ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការចល័តអាវុធ និងរថពាសដែក ពីបញ្ជាការដ្ឋានអង្គរក្ស ក្នុងក្រុងតាខ្មៅ ដើម្បីអបអរសាទរ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 41
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការចល័តអាវុធ និងរថពាសដែក ពីបញ្ជាការដ្ឋានអង្គរក្ស ក្នុងក្រុងតាខ្មៅ ដើម្បីអបអរសាទរ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការចល័តអាវុធ និងរថពាសដែក ពីបញ្ជាការដ្ឋានអង្គរក្ស ក្នុងក្រុងតាខ្មៅ ដើម្បីអបអរសាទរ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការចល័តអាវុធ និងរថពាសដែក ពីបញ្ជាការដ្ឋានអង្គរក្ស ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីអបអរសាទរ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក។

យោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ បញ្ជាការដ្ឋានកងទ័ពជើងគោក នឹងប្រារព្ធពិធីខួប២០ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដើម្បីចូលរួមអបអរសាទរពិធីខួបគម្រប់២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី១៩ មករា ឆ្នាំ២០១៩ បញ្ជាការដ្ឋានអង្គរក្ស ត្រូវចល័តអាវុធនិងរថពាសដែក ពីក្រុងតាខ្មៅ ខេត្តកណ្តាល នៅទីតាំងប្រារព្ធពិធី ធ្វើដំណើរតាមផ្លូវព្រែកហូរ មហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) បន្តកាត់ផ្លូវ២១៧ (ផ្លូវរោងចក្រកែវ) ផ្លូវព្រៃស ឆ្លងផ្លូវជាតិលេខ៤ តាមផ្លូវប្រទះឡាង ឆ្លងផ្លូវដែកបត់ស្តាំតាមផ្លូវបេតុង តំបន់សេដ្ឋកិច្ចពិសេសដល់ផ្លូវជាតិលេខ៤ បទស្តាំឆ្ពោះទៅបញ្ជាការដ្ឋានកងទ័ពជើងគោកតែម្តង ពេលចប់ពិធីខួបគម្រប់២០ឆ្នាំ បញ្ជាការដ្ឋានអង្គរក្សនឹងចល័តអាវុធ និងរថពាសដែក ពីទីតាំងប្រារព្ធពិធីតាមតម្រាយផ្លូវដដែល ចូលទៅបញ្ជាការដ្ឋានអង្គរក្សវិញ៕

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ ៖

អត្ថបទទាក់ទង