ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំ Group Telegram ដែលមានឈ្មោះថា “ក្រុមការងារចេញលិខិតអនុញ្ញាតធ្វើដំណើរ” ដើម្បីផ្តល់សិទ្ធិក្នុងការធ្វើដំណើរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 96

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ Group Telegram ដែលមានឈ្មោះថា “ក្រុមការងារចេញលិខិតអនុញ្ញាតធ្វើដំណើរ” ក្នុងគោលបំណងផ្តល់សិទ្ធិក្នុងការធ្វើដំណើរជូនដល់អ្នកដែលមានភារកិច្ចចំបាច់បំផុត ដូចចែងក្នុង ករណីលើកលែងនៃប្រការ២ថ្មី និងប្រការ៣ថ្មី នៃសេចក្តីសម្រេចលេខ៥០ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានការក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។

អ្នកដែលមានភារកិច្ចចាំបាច់បំផុត និងមានចែងក្នុងករណីករណីលើកលេង ដែលមានបំណងស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរ សូមសាកសួរព័ត៌មានបន្ថែម និងបំពេញពាក្យស្នើសុំតាមគ្រុប Telegram ប្រចាំខណ្ឌទាំង១៤។

សូមជ្រើសរើសមូលដ្ឋានខណ្ឌដែលត្រូវស្នើសុំ ដោយចុចនូវ Link Telegram ដូចខាងក្រោម៖

**រដ្ឋបាលរាជធានីភ្នំពេញ https://t.me/ppenhcityhall

១. រដ្ឋបាលខណ្ឌចំការមន
២. រដ្ឋបាលខណ្ឌដូនពេញ https://t.me/ppdaunpenh
៣. រដ្ឋបាលខណ្ឌ៧មករា https://t.me/pp7makara
៤. រដ្ឋបាលខណ្ឌទួលគោក https://t.me/pptoulkork
៥. រដ្ឋបាលខណ្ឌដង្កោ https://t.me/ppdangkour
៦. រដ្ឋបាលខណ្ឌមានជ័យ https://t.me/ppmeanchey
៧. រដ្ឋបាលខណ្ឌឫស្សីកែវ https://t.me/pprussiekeo
៨. រដ្ឋបាលខណ្ឌសែនសុខ https://t.me/ppsensok
៩. រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ https://t.me/ppsenchey
១០. រដ្ឋបាលខណ្ឌជ្រោយចង្វារ https://t.me/ppchroychongva
១១. រដ្ឋបាលខណ្ឌព្រែកព្នៅ https://t.me/ppprekpnov
១២. រដ្ឋបាលខណ្ឌច្បារអំពៅ https://t.me/ppchbarompov
១៣. ខណ្ឌបឹងកេងកង https://t.me/ppbkk1
១៤. ខណ្ឌកំបូល https://t.me/ppkamboul

អត្ថបទទាក់ទង