ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍សំខាន់ៗ ៥ចំណុច ដល់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 50
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍សំខាន់ៗ ៥ចំណុច ដល់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍សំខាន់ៗ ៥ចំណុច ដល់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសឡើងថ្លែងសុន្ទរកថាបើកកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27) ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការចែករំលែកអនុសាសន៍មួយចំនួន ដល់អង្គពិធីសម្រាប់ជាមូលដ្ឋានក្នុងការពិចារណា និងរៀបចំការពិភាក្សា។

អនុសាសន៍សំខាន់ៗរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានដូចខាងក្រោម៖

ទី១- ត្រូវរួមគ្នាយកចិត្តទុកដាក់ លើតួនាទីរបស់អង្គការសហប្រជាជាតិ តួនាទីអាស៊ាន តួនាទីអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ជាពិសេសគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខស្បៀង និងការកាត់បន្ថយភាពក្រីក្រ ដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ។

ទី២- ត្រូវរួមគ្នាលើកកម្ពស់ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ដូចមានចែងក្នុងធម្មនុញ្ញ និងកតិការសញ្ញាផ្សេងៗ នៃអង្គការសហប្រជាជាតិ ជាពិសេសការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ ឬបង្កើតសកម្មភាពខុសច្បាប់ផ្សេងៗ ដែលបង្កឱ្យមានអស្ថិរភាព ឬភាពវឹកវរក្នុងតំបន់ និងពិភពលោក។

ទី៣- ត្រូវរួមគ្នាដោះស្រាយជម្លោះដែលកើតឡើងតាមរយៈការចរចា ដោយសន្តិវិធី ឬដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ ឬតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលធ្វើឱ្យភាគីជម្លោះទាំងសងខាង ឈ្នះ-ឈ្នះ ឬអាចទទួលយកបានទាំងអស់គ្នា ដោយសុខសន្តិភាព។

ទី៤- ត្រូវរួមគ្នាទប់ស្កាត់ និងបង្រ្កាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ចំពោះអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ការជួញដូរគ្រឿងញៀន ជួញដូរវត្ថុបូរាណ បទល្មើសបច្ចេកវិទ្យា ទូរគមនាគមន៍ ជំងឺឆ្លងគ្រប់ប្រភេទ និងការជួញដូរស្រ្តី និងកុមារ។

ទី៥- ត្រូវរួមគ្នាលើកដំកើងវប្បធម៌ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍រវាងប្រទេសនៅក្នុងតំបន់ ពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ រវាងបណ្តាប្រទេស អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីថែរក្សាសុខសន្តិភាព ឱ្យបានគង់វង្សនៅក្នុងតំបន់ និងពិភពលោក ឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទទាក់ទង