ខ្មែរប៉ុស្ដិ៍ Close

    លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ណែនាំអ្នកនយោបាយប្រឆាំង១រូប កុំឲ្យម៉ាក់ងាយឳពុកបង្កើតព្រោះតែនិន្នាការខុសគ្នា

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 330
    លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ណែនាំអ្នកនយោបាយប្រឆាំង១រូប កុំឲ្យម៉ាក់ងាយឳពុកបង្កើតព្រោះតែនិន្នាការខុសគ្នាលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ណែនាំអ្នកនយោបាយប្រឆាំង១រូប កុំឲ្យម៉ាក់ងាយឳពុកបង្កើតព្រោះតែនិន្នាការខុសគ្នា

    នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានណែនាំទៅកាន់អ្នកនយោបាយប្រឆាំង១រូប ដែលតែងតែបង្ហោះសារនយោបាយប្រឆាំងនឹងរូបលោក ថាសុំបុគ្គលនោះ កុំមានការប្រមាថ ឬម៉ាក់ងាយទៅលើឪពុកបង្កើតរបស់ខ្លួនឡើយ។ លោកនាយករដ្ឋមន្ត្រី ថាកន្លងមក ឈ្មោះ ស៊ន ដារ៉ា ដែលអ្នកដើរតាមក្រុមប្រឆាំង ហើយបច្ចុប្បន្នកំពុងរស់នៅនិរទេសខ្លួននៅក្រៅស្រុកនោះ ធ្លាប់បានប្រើភាសាមើលងាយចំពោះឪពុករបស់ខ្លួន ត្បិតតែមាននិន្នាការនយោបាយខុសគ្នា។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ស៊ន ដារ៉ា កុំធ្វើជាអកត្តញូដោយប្រើភាសារមិលគុណ ចំពោះឳពុកបង្កើតរបស់ខ្លួន។ លោក ថ្លែងថា ឳពុករបស់ស៊ន ដារ៉ា ធ្វើទាហាននៅកម្ពុជា និងមានប្អូនថ្លៃធ្វើជាប៉ូលីសពាក់ស័ក ៤នៅកម្ពុជាផងដែរ ដែលពួកគេជាអ្នកស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជាជាយូរមកហើយ។

    លោកនាយករដ្ឋមន្រ្តីបន្ថែមថា បើសូម្បីឳពុកបង្កើតមិនស្រលាញ់ផង ទំរាំប្រជាជនធម្មតាម្នាក់? ម្តេចនឹងស្តាប់? ម្តេចនឹងស្រលាញ់ប្រជាជន? ដូច្នេះ ស៊ន ដារ៉ា ត្រូវចាំថា អ្វីដែលខ្លូននិយាយចេញ ប្រាកដជាមានសំនួរសួរទៅវិញភ្លាម ហើយត្រូវពិចារណានូវរាល់ពាក្យសំដីដែលខ្លួនបាននិយាយទាំងអស់ឡើងវិញ៕

    អត្ថបទទាក់ទង