ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញខ្លឹមសារបទចម្រៀងក្រោមចំណងជើងថា «អក្ខរាទឹកភ្នែក» ជូនជនរួមជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 53
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញខ្លឹមសារបទចម្រៀងក្រោមចំណងជើងថា «អក្ខរាទឹកភ្នែក» ជូនជនរួមជាតិ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញខ្លឹមសារបទចម្រៀងក្រោមចំណងជើងថា «អក្ខរាទឹកភ្នែក» ជូនជនរួមជាតិ

នៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកបានបង្ហាញខ្លឹមសារបទចម្រៀងក្រោមចំណងជើងថា «អក្ខរាទឹកភ្នែក» ដោយលោកបានបញ្ជាក់ថា សូមបងប្អូនជនរួមជាតិ ស្វែងយល់ពីអត្ថន័យបទចំរៀងទី២ មានចំណងជើងថា «អក្ខរាទឹកភ្នែក» ដែលជារឿងពិតរបស់លោក និងភរិយាក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។

ខ្លឹមសារនៃបទចម្រៀង «អក្ខរាទឹកភ្នែក» មានដូចខាងក្រោម៖

I. អក្ខរាដួងចិត្ត ដិតស្នាមទឹកភ្នែក អានទាំងយំយែក ស្ទើរបែកឱរ៉ា
អារម្មណ៍ខ្សឹកខ្សួល អួលណែនខ្លោចផ្សា ឧិះឧិវាសនា អនិច្ចាកម្មកាយ។

II. បងអឺយអូនស្លុត ស្ទើរផុតវិញ្ញាណ មើលពាក្យឧទាន ពុំមានបរិយាយ
គ្រាន់តែផ្តាំពៅ ថាបងនៅឆ្ងាយ រូបកាយបងហ្នឹង ដឹងនៅទីណា។

III. អានហើយអានទៀត សៀតលាក់នឹងទ្រូង ខ្សឹបប្រាប់បេះដូង លួងកូនស្នេហា
ស្រមៃឃើញភក្រ ដាក់ផ្ទាប់នាសា ស្រង់ក្លិនអក្ខរា ហត្ថាស្វាមី។

IV. កម្មអឺយកម្មខ្ញុំ ធំលើសចក្កវាឡ ដល់ភ្លើងឆេះកាល្ប ឬបានជុំប្តី?
ចាំបងរហូត ប្រសូតិកូនខ្ចី ផ្លាស់សករាជថ្មី ស្រីនៅតែទោម្នេញ។

V. លាក់ក្នុងចិន្តា អក្ខរាចុងក្រោយ បងលាអូនហើយ ថ្ងៃក្រោយជួបវិញ
ជីវិតមេទ័ព ជាប់ដៃបំពេញ ជោគជ័យពេញលេញ វិលវិញជួបអូន។

VI. នាវាជីវិត រឿងពិតជាក់ស្តែង សង្រ្គាមភ្លើងផ្សែង រលត់សាបសូន្យ
យើងជុំគ្នាវិញ ប្តីសំឡាញ់អូន ជុំបងជុំប្អូន កូនចៅខេមរា៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទទាក់ទង