ខ្មែរប៉ុស្ដិ៍ Close

សមិទ្ធផលដ៏ធំមួយរបស់គណបក្សប្រជាជនកម្ពុជាគឺ «ទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍អាចវិលត្រឡប់មកវិញបាន ការពារការរស់ឡើងវិញរបស់ជាតិនិងប្រជាជន»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៤ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 34
សមិទ្ធផលដ៏ធំមួយរបស់គណបក្សប្រជាជនកម្ពុជាគឺ «ទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍អាចវិលត្រឡប់មកវិញបាន ការពារការរស់ឡើងវិញរបស់ជាតិនិងប្រជាជន» សមិទ្ធផលដ៏ធំមួយរបស់គណបក្សប្រជាជនកម្ពុជាគឺ «ទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍អាចវិលត្រឡប់មកវិញបាន ការពារការរស់ឡើងវិញរបស់ជាតិនិងប្រជាជន»

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ទិវាជ័យជម្នះ៧មករា នឹងចូលមកដល់ ដែលចំនឹងខួបលើកទី៤០ នៃការរំដោះជាតិនិងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ដែលបានសម្លាប់ជីវិតមនុស្សអស់ជាង៣លាននាក់ក្នុងរយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ។

ក្នុងរយៈពេល៤០ឆ្នាំនេះ (៧ មករា ១៩៧៩- ៧ មករា ២០១៩) ជាមួយនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាជនយើងពិតជាមោទនភាពយ៉ាងក្រៃលែងចំពោះសមិទ្ធផលដ៏ច្រើនឥតគណនាដែលបានកើតឡើងពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាក្នុងការស្តារ និងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លាញខ្ទេចខ្ទីអស់នៅសល់តែគំនរផេះផង់ឱ្យក្លាយជាទឹកដីមួយដែលមានការរីកចម្រើនរស់រវើក និងស្រស់បំព្រងដូចសព្វថ្ងៃ ហើយកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។

គិតមកដល់សព្វថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា សម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តជាច្រើន ដែលសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលទាំងនោះគឺ «ទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍អាចវិលត្រឡប់មកវិញបាន ការពារការរស់ឡើងវិញរបស់ជាតិនិងប្រជាជន»។ ក្រោយពេលរបបប្រល័យពូជសាសន៍ត្រូវបានវាយផ្តួលរំលំ មជ្ឈដ្ឋានអមិត្តខាងក្រៅមួយចំនួននៅតែបន្តជួយគាំទ្រឱ្យពួកឃាតករប្រល័យពូជសាសន៍នៅមានដង្ហើមរស់ ដើម្បីឱ្យពួកនេះមានឱកាសវិលត្រឡប់មកកាន់អំណាចវិញដោយកម្លាំងយោធា ធ្វើឱ្យកម្ពុជាត្រូវស្ថិតក្នុងស្ថានភាព មានសន្តិភាពផង និងមានសង្រ្គាមផង។

មិនតែប៉ុណ្ណោះ មជ្ឈដ្ឋានអមិត្តទាំងនោះបានធ្វើការហ៊ុមព័ទ្ធខាងសេដ្ឋកិច្ច និងនយោបាយយ៉ាងអយុត្តិធម៌ថែមទៀត ក្នុងពេលដែលប្រជាជនកម្ពុជាត្រូវការជំនួយពីសហគមន៍អន្តរជាតិ ដើម្បីស្តារសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ខ្លួនឡើងវិញ។ ក្នុងកាលៈទេសៈដ៏ពិបាកស្មុគស្មាញ និងគ្រោះថ្នាក់បំផុតនេះ រដ្ឋអំណាចនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបន្តជ្រោងទង់មហាសាមគ្គីជាតិ ការពារប្តូរផ្តាច់នូវសមិទ្ធផល ៧ មករា និងធ្វើឱ្យបរាជ័យនូវឧបាយកលប៉ុនប៉ងនាំយករបបប្រល័យពូជសាសន៍មកកម្ពុជាជាថ្មី ការពារបានការរស់ឡើងវិញរបស់ប្រជាជាតិ។

ផ្អែកលើមូលដ្ឋាននេះ បានធានាដល់ដំណើរការស្តារ និងកសាងសង្គមជាតិឱ្យមានស្ថិរភាពជាជំហានៗ ឆ្លងកាត់ដំណាក់កាលដែលលំបាកបំផុត ឈានមកដល់ដំណាក់កាលពង្រឹងពង្រីកខ្លួនជាបន្តបន្ទាប់ដែលបង្កើតបាននូវមូលដ្ឋានគ្រឹះសម្រាប់ដំណើរការសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅដំណាក់កាលបន្ទាប់មក៕

អត្ថបទទាក់ទង