ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា អញ្ជើញសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំ នៃការបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 24
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា អញ្ជើញសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំ នៃការបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា អញ្ជើញសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំ នៃការបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជាក្រោម «នយោបាយ ឈ្នះ ឈ្នះ» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រោយពីពិធីសម្ពោធរួចលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអញ្ជើញទស្សនាវិមានឈ្នះឈ្នះ និងស្តង់តាំងពិព័រណ៍ផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា បានបង្ហាញនូវមោទនភាពរីករាយចំពោះការសម្ពោធ វិមាន ឈ្នះ ឈ្នះ នាពេលនេះ។ លោក បានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិខ្មែរ និងមិត្តភ័ក្តិបរទេសទាំងអស់ដែលបានចូលរួមអបអរសាទរក្នុងទិវាជាប្រវត្តិសាស្ត្រដ៏សំខាន់របស់ប្រទេសកម្ពុជា។ លោករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍អបអរសាទរ និងឧទ្ទិសនូវសមិទ្ធផលនៃនយោបាយ ឈ្នះ ឈ្នះ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានប្រឹងប្រែងតស៊ូរស់នៅលើទឹកដីដ៏កម្សត់មួយនេះ។

ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមនៅក្នុងដំណើរការនៃនយោបាយ ឈ្នះ ឈ្នះ ដែលយើងសម្រចបានមកទល់ពេលនេះ ហើយលោក ក៏បានថ្លែងអំណរគុណចំពោះគណបក្សហ្វនស៊ីនប៉ិច និងអរគុណដល់បងប្អូនអតីតកងកម្លាំងខ្មែរក្រហមដែលបានផ្តល់ឱកាស និងរួមគ្នាចុះចូលសមាហរណកម្មជាមួយរាជរដ្ឋាភិបាល ដែលចុងក្រោយគឺមេដឹកនាំខ្មែរក្រហមដែលជាក្បាលម៉ាស៊ីនសំខាន់ៗទាំងអស់បានសម្រេចមកចុះចូលដល់ផ្ទះរបស់លោកដោយផ្ទាល់តែម្តងដែលធ្វើឱ្យកម្ពុជាទាំងមូលទទួលបានជោគជ័យក្រោមនយោបាយឈ្នះឈ្នះរបស់លោក និងការចូលរួមចំណែកពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា៕

អត្ថបទទាក់ទង