ខ្មែរប៉ុស្ដិ៍ Close

ប្រជាពលរដ្ឋកម្ពុជា ចាត់ទុកវិមានឈ្នះឈ្នះ ជានិមិត្តរូបនៃការបង្រួបបង្រួមជាតិដ៏សំខាន់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 59
ប្រជាពលរដ្ឋកម្ពុជា ចាត់ទុកវិមានឈ្នះឈ្នះ ជានិមិត្តរូបនៃការបង្រួបបង្រួមជាតិដ៏សំខាន់ ប្រជាពលរដ្ឋកម្ពុជា ចាត់ទុកវិមានឈ្នះឈ្នះ ជានិមិត្តរូបនៃការបង្រួបបង្រួមជាតិដ៏សំខាន់

ប្រជាពលរដ្ឋកម្ពុជាចាត់ទុកវិមានឈ្នះឈ្នះគឺជានិមិត្តរូបនៃការបង្រួបបង្រួមជាតិដ៏សំខាន់ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបចេះសាមគ្គីគ្នា និងរួមគ្នាថែរក្សាសន្តិភាព កុំអោយធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ដូចសម័យអតីតកាល។

ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈបានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលបានសាងសង់វិមានឈ្នះឈ្នះ ដើម្បីទុកអោយប្រជាពលរដ្ឋខ្មែរនិងយុវជនជំនាញក្រោយ បានដឹងពីស្នាដៃរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យកម្ពុជាបញ្ចប់ទំាងស្រុងនៃសង្គ្រាមស៊ីវិលដ៏រុំារ៉ៃ ហើយនាំមកនូវសន្តិសភាពចាប់ពីឆ្នាំ១៩៩៨ មក។

លោកសោម ម៉ាដុល្លា ជាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញបានមានប្រសាសន៍ថា សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាគឺជាអ្នកដឹកនាំដ៏ឈ្លាសវៃមិនត្រឹមតែបានបញ្ចប់សង្គ្រាមផ្ទៃក្នុងបានដោយជោគជ័យប៉ុណ្ណោះទេ ថែមទំាងដឹកនាំប្រទេសអោយមានសុខសន្តិសភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅដោយភាពសម្បូរសប្បាយ។ លោកបានអះអាងថា វិមានឈ្នះឈ្នះដែលរាជរដ្ឋាភិបាលគ្រោងបើកសម្ពោធនាពេលខាងមុខនេះនឹងបានដាស់ស្មារតីអោយប្រជាពលរដ្ឋខ្មែរកាន់តែរួមរួមគ្នាជាធ្លុងមួយទប់ស្កាត់មិនអោយមានជម្លោះផ្ទៃក្នុងប៉ះពាល់ដល់សុខសន្តិភាពរបស់ប្រទេសជាតិឡើយ។​ វិមានឈ្នះឈ្នះអាចជាគោលដៅមួយដែលចង់ក្រងឯកសារនូវអ្វីដែលជាអតីតកាលដែលជូរចត់របស់យើងក្នុងសម័យសង្គ្រាម ហើយខ្ញុំសង្ឃឹមថាការសាងសង់នេះបានបង្ហាញដល់កូនខ្មែរជំនាញក្រោយបានស្វែងយល់ពីប្រទេសដែលមានសង្គ្រាមពិតជាមានផលវិបាកខ្លំាងណាស់សម្រាប់ប្រជាពលរដ្ឋ ដូច្នេះមានតែការអភិវឌ្ឍនិងសុខសន្តិភាពទេទើបធ្វើឲ្យប្រជាពលរដ្ឋរស់នៅដោយភាពសម្បូរសប្បាយ​។

ចំណែកលោក ស៊ុន ហេង ប្រជាពលរដ្ឋមកពីខេត្តកំពង់ចាមវិញបានឲ្យដឹងដែរថា ប្រជាពលរដ្ឋពិតជាមានមោទនៈភាពណាស់ដែលបានរស់នៅក្រោមម្លប់សន្តិភាពនៃការដឹកនាំរបស់ សម្តេចតេជោហ៊ុនសែន ហើយមិនបារម្ភពីបញ្ហាអស្តិសុខនិងភ្នក់ភ្លើងសង្គ្រាមដូចពីមុនឡើយ។ លោកបានបង្ហាញពីការគ្រាំទ្រចំពោះគោនយោបាយដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីតទៅមុខទៀត ព្រោះសម្តេចជាបុគ្គលដ៏ឆ្នើមនៃម្លប់សុខសន្តិភាពនិងការអភិវឌ្ឍរបស់កម្ពុជា។សុខសន្តិភាពបង្កអោយប្រជាពលរដ្ឋរស់នៅស្រួលទំាងការរក់ស៊ីនិងរស់នៅដោយភាពសម្បូរសម្បាយ មានជនបរទេសនិងភ្ញៀវទេសចរកាន់តែច្រើន ហើយនេះជាស្នាដៃរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានខិតខំប្រឹងប្រែងកន្លងមក។
សូមបញ្ជាក់ថា វិមានឈ្នះឈ្នះត្រូវបានរាជរដ្ឋាភិបាលសង់ឡើងដើម្បីរំលឹកដល់គោលនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលនាំមកនូវការបញ្ចប់សង្គ្រាមស៊ីវិលនិងឯកភាពជាតិនៅកម្ពុជាចាប់ពីឆ្នាំ១៩៩៨មក ដោយគ្រោងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទទាក់ទង