ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ​ ហ៊ុន សែន ផ្ញើ​សារជូន​ពរបងប្អូន​ជន​រួម​ជាតិ​ក្នុង​ថ្ងៃចុង​សប្តាហ៍

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០១៧ ផ្ទះហ្វេសប៊ុក 86
សម្តេចតេជោ​ ហ៊ុន សែន ផ្ញើ​សារជូន​ពរបងប្អូន​ជន​រួម​ជាតិ​ក្នុង​ថ្ងៃចុង​សប្តាហ៍ សម្តេចតេជោ​ ហ៊ុន សែន ផ្ញើ​សារជូន​ពរបងប្អូន​ជន​រួម​ជាតិ​ក្នុង​ថ្ងៃចុង​សប្តាហ៍

នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុករបស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​២៤ ខែ​ធ្នូ​ឆ្នាំ​២០១៧នេះ សម្តចេតេជោ បាន​សរសេរថា​៖​

ថ្ងៃចុងសប្តាហ៍ ក្រៅពីហាត់ប្រាណដើម្បីសុខភាព បងប្អូនអាចធ្វើដំណើរមើលការរីកចម្រើនទាំងនៅក្នុងទីក្រុង និងក្រៅក្រុង ឬតាមផ្លូវឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានទេសចរណ៍ជាដើម។ ផ្លូវជាតិ ស្ពាន និងផ្លូវលំតូចធំត្រូវបានកសាងពាសពេញផ្ទៃប្រទេស ដែលធ្វើអោយការធ្វើដំណើររបស់បងប្អូនកាន់តែងាយស្រួល ហើយមានអារម្មណ៍រីករាយ ជក់ចិត្ត និងស្រស់ស្រាយ ដែលធ្វើអោយយើងកាន់តែស្រឡាញ់មាតុភូមិកំណើតរបស់យើងទ្វេឡើង។

ថ្ងៃនេះ នៅឆ្នេរសមុទ្រកែប ពិធីបុណ្យសមុទ្រកំពុងបន្តធ្វើនៅមួយថ្ងៃទៀត។ សូមអញ្ជើញបងប្អូនទៅចូលរួមកំសាន្តសប្បាយជាមួយតន្រ្តី កីឡាលើឆ្នេរខ្សាច់ ស្រូបយកខ្យល់អាកាសបរិសុទ្ឋ ទស្សនាពិព័រណ៍ផលិតផល ភ្លក់សម្ហូបអាហារឆ្ងាញ់ៗ និងបានទស្សនាទេសភាព និងឆ្នេរធម្មជាតិដ៏ស្រស់ស្អាតរបស់កម្ពុជាផងដែរ។

សូមជូនពរបងប្អូនធ្វើដំណើរមានសុវត្ថិភាព និងបានសប្បាយរីករាយថ្ងៃចុងសប្តាហ៍គ្រប់ៗគ្នា៕

 

អត្ថបទទាក់ទង