ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា អញ្ជើញជាអធិបតីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 69
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា អញ្ជើញជាអធិបតីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា អញ្ជើញជាអធិបតីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាម

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នេះ លោកបាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើ ញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធវិមានអនុ ស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ក្រោម «នយោបាយ ឈ្នះ ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន​។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន។

ពិធីនេះ ត្រូវប្រារព្ធធ្វើឡើងយ៉ាងមហោឡារិកដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋា ភិបាល ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកសិល្បៈ សិស្សនិស្សិត និងប្រជាពលរដ្ឋរាប់ពាន់នាក់។

ការប្រារព្ធពិធីសម្ពោធវិមាននយោបាយ ឈ្នះ ឈ្នះ និងការអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនេះ នឹងធ្វើបន្តរហូតដល់ថ្ងៃ៣១ ខែធ្នូ ដែលជាថ្ងៃឆ្លងឆ្នាំសកល ២០១៨ ចូល២០១៩ ដោយពេលរាត្រីនឹងមាន​ការបាញ់កាំជ្រួច និងការប្រគំតន្ត្រីសម្រាប់ជាការកម្សាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីលើនោះ ក៏នៅមានព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត រួមជាការតាំងពិព័រណ៍ផលិត​ផលជាច្រើនផងដែរ។

គេហទំព័រ Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងផ្សាយផ្ទាល់(Live)ពិធីនេះនៅម៉ោង៨:០០នាទីព្រឹក ពីវិមានឈ្នះឈ្នះ៕

អត្ថបទទាក់ទង