ខ្មែរប៉ុស្ដិ៍ Close

ទស្សនារូបភាពពេលរាត្រីនៃសម្រស់វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» សាង់សងទ្បើងដោយស្នាដៃកូនខ្មែរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 53
ទស្សនារូបភាពពេលរាត្រីនៃសម្រស់វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» សាង់សងទ្បើងដោយស្នាដៃកូនខ្មែរ ទស្សនារូបភាពពេលរាត្រីនៃសម្រស់វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» សាង់សងទ្បើងដោយស្នាដៃកូនខ្មែរ

វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ដែលសាងសង់ឡើងដោយស្នាដៃកូនខ្មែរនោះ មិនត្រឹមតែបានបង្ហាញភាពអស្ចារ្យនៃសំណង់នោះទេ តែបានបង្កប់នូវអត្ថន័យខ្លឹមសារ និងប្រវត្តិនៃដំណើរការតស៊ូរំដោះប្រទេសជាតិ និងដំណើរឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាមស៊ីវិលនៅកម្ពុជា បាននាំមកនូវសុខសន្តិភាព និងការបង្រួបបង្រួមជាតិមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រខ្មែររយៈពេលប្រមាណ៥០០ឆ្នាំចុងក្រោយនេះ។

វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» នឹងត្រូវសម្ពោធនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ស្អែកនេះហើយ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន។ ការសម្ពោធវិមាននិមិត្តរូបនៃការបិទបញ្ចប់ភ្លើងសង្គ្រាមស៊ីវិលនៅកម្ពុជា នឹងត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ ៣១ ខែធ្នូ ដោយពេលរាត្រីមានការប្រគំតន្ត្រី ការបាញ់កាំជ្រួច និងផ្ទាំងទស្សនីយសិល្បៈជាច្រើនទៀតផងដែរ។

ជាមួយនឹងការឈានចូលមកដល់នៃការសម្ពោធជាផ្លូវការនាពេលជាង ១០ម៉ោងខាងមុខទៀតនេះ នៅរាត្រីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ សម្រស់វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ចាប់ផ្តើមរំលេចឡើងយ៉ាងទាក់ទាញជាមួយពន្លឺភ្លើងដ៏ចម្រុះពណ៌។ សម្រស់វិមាននយោបាយឈ្នះ-ឈ្នះ ប៉ុន្មានសន្លឹកដែលគេថតនាពេលរាត្រីបានធ្វើឱ្យមានការទាក់ទាញចក្ខុរបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់ប្រកបដោយភាពសប្បាយ រីករាយនៃម្លប់សន្តិភាពកើតចេញពីនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា បានកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿង រីកចម្រើនដ៏យូរអង្វែងនេះតទៅ៕

អត្ថបទទាក់ទង