ខ្មែរប៉ុស្ដិ៍ Close

គ្រោះ​មហន្តរាយ​ ស៊ូណាមិ​ នៅ​ឥណ្ឌូណេស៊ី បានបង្កគ្រោះថ្នាក់ដល់មនុស្សស្លាប់ និងរបួស ជាង ១ពាន់នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 51
គ្រោះ​មហន្តរាយ​ ស៊ូណាមិ​ នៅ​ឥណ្ឌូណេស៊ី បានបង្កគ្រោះថ្នាក់ដល់មនុស្សស្លាប់ និងរបួស ជាង ១ពាន់នាក់ គ្រោះ​មហន្តរាយ​ ស៊ូណាមិ​ នៅ​ឥណ្ឌូណេស៊ី បានបង្កគ្រោះថ្នាក់ដល់មនុស្សស្លាប់ និងរបួស ជាង ១ពាន់នាក់

មន្រ្តី​ឥណ្ឌូណេស៊ី បាន​ឱ្យដឹងថា ចំនួន​អ្នកស្លាប់​ក្នុង​គ្រោះ​មហន្តរាយ​ស៊ូណាមិ​នៅ​ក្នុង​ប្រទេស​នេះ បាន​កើនឡើង​ដល់ ២២២​នាក់ ​របួស​ ៨៤៣​នាក់ និង​ ២៨នាក់​បាត់ខ្លួន។ នេះបើ​តាមការ​ចុះផ្សាយ​របស់ Aljazeera នៅថ្ងៃ​ទី២៤ ខែធ្នូ ឆ្នាំ​២០១៨។

លោក Sutopo Purwo Nugroho អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​ជាតិ​ឥណ្ឌូណេស៊ី បាន​អះអាង​ថា ចំនួន​នេះ នឹង​កើនឡើង​បន្ថែម​ទៀត ដោយសារតែ​ជនរងគ្រោះ មិនទាន់​ត្រូវបាន​សង្គ្រោះ​អស់​នៅឡើយ ហើយ​ក៏មិន​ទាន់មាន​របាយការណ៍​ជាក់លាក់​ពី​គ្រប់​តំបន់​នូវ​ចំនួន​អ្នក​រងគ្រោះ​នេះ​ផងដែរ។

ស៊ូណាមិ ដែល​បង្ក​ឡើង​ដោយសារ​ភ្នំភ្លើងនេះ បាន​កើតឡើង​កាលពីយប់​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅច្រកសមុទ្រ Sunda Strait ដែលស្ថិតនៅចន្លោះ​កោះជ្វា និង​កោះ​សូម៉ាត្រា។ កម្ពស់​រលក​ប្រមាណ ២០ម៉ែត្រនៃ​ស៊ូណាមិនេះ បានវាយប្រហារ​ផ្ទះ និង​សណ្ឋាគារ​រាប់រយ ដែល​ស្ថិតនៅ​តាម​ឆ្នេរសមុទ្រ​នៃកោះ​ទាំង២​នេះ៕

អត្ថបទទាក់ទង