ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ដ្រីក្រសួងអប់រំ ណែនាំគ្រប់មន្ទីរអប់រំ និងគ្រឹះស្ថានសិក្សាទាំងអស់ វាយគង ទូងស្គ ទះប៉ោត និងគោះត្រដោក នៅយប់ស្អែកនេះ ដើម្បីអបអរសាទរការដាក់ «ល្ខោនខោល» ជាសម្បត្តិបេតិកភណ្ឌ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 54
រដ្ឋមន្ដ្រីក្រសួងអប់រំ ណែនាំគ្រប់មន្ទីរអប់រំ និងគ្រឹះស្ថានសិក្សាទាំងអស់ វាយគង ទូងស្គ ទះប៉ោត និងគោះត្រដោក នៅយប់ស្អែកនេះ ដើម្បីអបអរសាទរការដាក់ «ល្ខោនខោល» ជាសម្បត្តិបេតិកភណ្ឌ រដ្ឋមន្ដ្រីក្រសួងអប់រំ ណែនាំគ្រប់មន្ទីរអប់រំ និងគ្រឹះស្ថានសិក្សាទាំងអស់ វាយគង ទូងស្គ ទះប៉ោត និងគោះត្រដោក នៅយប់ស្អែកនេះ ដើម្បីអបអរសាទរការដាក់ «ល្ខោនខោល» ជាសម្បត្តិបេតិកភណ្ឌ

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់គ្រប់មន្ទីរអប់រំ សាកលវិទ្យាល័យ វិទ្យាស្ថាន និងគ្រឹះស្ថានសិក្សាទាំងអស់ ចូលរួមវាយគង ទូងស្គ ទះប៉ោត គោះត្រដោក និងប្រើមធ្យោបាយផ្សេងៗ នៅម៉ោង១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រចំពោះការដាក់ «ល្ខោនខោល» ចូលក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិ វប្បធម៌អរូបីយ៍ នៃមនុស្សជាតិ របស់អង្គការយូណេស្កូ។

នេះបើយោងតាមលិខិតរបស់លោករដ្ឋមន្ដ្រី ផ្ញើទៅកាន់សាកលវិទ្យាធិការ និងវិទ្យាស្ថាន និងលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

សូមបញ្ជាក់ថា «ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក អរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨៕

អត្ថបទទាក់ទង