ការប្រឡងបាក់ឌុបឆ្នាំសិក្សា២០១៧-២០១៨ បានចាប់ផ្តើមហើយ ទាំងវិន័យ និងសណ្តាប់ធ្នាប់គឺល្អប្រសើរ

ដោយ៖ សន ប្រាថ្នា​​ | ថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨​ | ព័ត៌មានទូទៅ | 0 |
ការប្រឡងបាក់ឌុបឆ្នាំសិក្សា២០១៧-២០១៨ បានចាប់ផ្តើមហើយ ទាំងវិន័យ និងសណ្តាប់ធ្នាប់គឺល្អប្រសើរ ការប្រឡងបាក់ឌុបឆ្នាំសិក្សា២០១៧-២០១៨ បានចាប់ផ្តើមហើយ ទាំងវិន័យ និងសណ្តាប់ធ្នាប់គឺល្អប្រសើរ

រាជធានីភ្នំពេញៈ សម័យប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិឬបាក់ឌុបចំណេះទូទៅ និងបំពេញវិជ្ជាប្រចាំឆ្នាំ២០១៧-២០១៨ បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី២០សីហា ឆ្នាំ២០១៨ នៅទូទាំង២៥រាជធានី ខេត្តទូទាំងប្រទេស ។

ក្នុងអត្តន័យជានិមិត្តរូបនៃការបើកសម័យប្រឡង នាព្រឹកថ្ងៃទី២០សីហា២០១៨នេះ ឯកឧត្តម ហង្សជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា,ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមហ៊ុន ម៉ានីប្រធានសហភាព សហពន្ធ័យុវជនកម្ពុជា និងមន្ត្រីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញទៅកាត់វិញ្ញាសារប្រឡងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ សិស្សដែលបានដាក់ពាក្យប្រឡងមានចំនួន ១១៧០៦២នាក់ ស្រី៤៥.៧០៨នាក់ មានមណ្ឌលប្រឡងចំនួន១៩៦ មានចំនួន ៤.៧១៨បន្ទប់ ចែកចេញជាពីរក្រុម គឺថ្នាក់វិទ្យាសាស្ត្រចំនួន ៥១,៧ភាគរយ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ៤៨,៣ភាគរយផងដែរ ៕

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង