ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បើកការដ្ឋានស្ថាបនាផ្លូវចាក់បេតុង ហៅផ្លូវប្រឡាយ ០១ ក្នុងស្រុកបុរីជលសារ​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 59
លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បើកការដ្ឋានស្ថាបនាផ្លូវចាក់បេតុង ហៅផ្លូវប្រឡាយ ០១ ក្នុងស្រុកបុរីជលសារ​ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បើកការដ្ឋានស្ថាបនាផ្លូវចាក់បេតុង ហៅផ្លូវប្រឡាយ ០១ ក្នុងស្រុកបុរីជលសារ​

តាកែវ៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត ឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីបម៉ុង គ្រុប រួមជាមួយ លោក លោកស្រី ប្រតិភូអមដំណើរ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវខេត្តលេខ១២៨បេ ហៅផ្លូវប្រលាយលេខ០១ ដែលមានប្រវែង ១៧,៨០០ម៉ែត្រ ដោយចាប់ពីភូមិត្រពាំងលើក ឃុំព្រៃស្លឹក ស្រុកទ្រាំង តភ្ជាប់ពីផ្លូវជាតិ លេខ០២ ត្រង់ចំណុច PK 90+500 ដល់ចំណតកំពង់ផែកំពង់អំពិល ស្ថិតនៅឃុំបូរីជលសារ ស្រុកបូរីជលសារ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណវិទ្យាល័យសុខ អាន ដួងខ្ពស់ ស្ថិតនៅ ឃុំដួងខ្ពស់ ស្រុកបូរីជលសារ។

សូមបញ្ជាក់ដែរថា ការស្ថាបនាផ្លូវខេត្តលេខ១២៩B ហៅផ្លូវប្រឡាយលេខ ០១ ដែលមានប្រវែង ១៧៨០០ម៉ែត្រ ចាប់ពីភូមិត្រពាំងលើក ឃុំព្រៃស្លឹក ស្រុកទ្រាំង តភ្ជាប់ពីផ្លូវជាតិលេខ០២ ត្រង់ចំណុច PK 90+500 ដល់ចំណតកំពង់ផែកំពង់អំពិល ស្ថិតនៅឃុំបូរីជលសារ ស្រុកបូរីជលសារ ដែលចាក់បេតុង ទទឹង ៨ម៉ែត្រ និងសង្ខាងចាក់គ្រួសក្រហម ១,៥ម៉ែត្រ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទុកជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ដែលទទួលការស្ថាបនាដោយក្រុមហ៊ុនជីបម៉ុងគ្រុប របស់ អ្នកឧកញ៉ា លាង ឃុន ដែលគ្រោងចំណាយថវិការជាង ៦លានដុល្លារសហរដ្ឋអាមេរិក៕

អត្ថបទទាក់ទង