ខ្មែរប៉ុស្ដិ៍ Close

ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន នាំយកថវិការ៣២០លានរៀល ប្រគល់ជូនក្រុមគ្រួសារសព៨នាក់នៅខេត្តកំពត ដែលរងគ្រោះដោយបាក់រលំអគារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 37
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន នាំយកថវិការ៣២០លានរៀល ប្រគល់ជូនក្រុមគ្រួសារសព៨នាក់នៅខេត្តកំពត ដែលរងគ្រោះដោយបាក់រលំអគារ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន នាំយកថវិការ៣២០លានរៀល ប្រគល់ជូនក្រុមគ្រួសារសព៨នាក់នៅខេត្តកំពត ដែលរងគ្រោះដោយបាក់រលំអគារ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រី និងជាអ្នកទទួលបន្ទុកចាត់ចែងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអមដំណើរដោយលោក ជាវ តាយ អភិបាលខេត្តកំពត ជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ បាននាំយកថវិការាជរដ្ឋាភិបាលកម្ពុជា ៣២០លានរៀល ប្រគល់ជូនក្រុមគ្រួសារសព៨នាក់នៅខេត្តកំពត ដែលបាក់រលំអគារនៅខេត្តព្រះសីហនុ ដែលក្នុងម្នាក់ៗទទួលបាន៤០លានរៀល ស្ថិតនៅក្នុងស្រុកកំពង់ត្រាច ៦នាក់ និងស្រុកដងទង់២នាក់។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានពាំនាំនូវការសាកសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀមក្រំបំផុត ជូនចំពោះគ្រួសារសពពីសំណាក់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលកំពុងយកចិត្តទុកដាក់បំផុត ចំពោះករណីបាក់រលំអគារនេះ ហើយថែមសម្រេចបញ្ចេញថវិកា សម្រាប់ឧបត្ថម្ភដល់ក្រុមគ្រួសារសព ដោយឡែកក្នុងខេត្តកំពតសពចំនួន៨នាក់ ក្នុងម្នាក់ៗទទួលបាន៤០លានរៀល។

ជាមួយគ្នានេះ នៅរសៀលថ្ងៃដដែលនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានការអមដំណើរដោយលោក ជាវ តាយ អភិបាលខេត្តកំពត ជាប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រីជាភរិយា លាង ហៃ ជាវតាយ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសពកម្មករសំណង់ ដែលរងគ្រោះដោយសារអគារបាក់រលំសង្កត់លើ បណ្តាលឲ្យស្លាប់នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ចំនួន៨នាក់ រស់នៅក្នុងស្រុកដងទង់ចំនួន២នាក់ និង ស្រុកកំពង់ត្រាច៦នាក់។

គណៈប្រតិភូបាននាំមកជាមួយនូវអំណោយជាសម្ភារ និងថវិកាមួយចំនួន សម្រាប់ចូលបុណ្យដោយក្នុង១គ្រួសារ រួមមាន៖ អង្ករ១០០ គីឡូក្រាម, មី៥កេស, ទឹកផ្លែឈើ៥កេស, ត្រីខ៥យួរ និងថវិកា៦,២០០,០០០រៀល ។ ក្នុងនោះ ថវិកាកាកបាទក្រហមកម្ពុជា ៥លានរៀល, ថវិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត១លានរៀល និងថវិកាអនុសាខាកាកបាទក្រហមស្រុកកំពង់ត្រាច ២០ម៉ឺនរៀលផងដែរ៕

អត្ថបទទាក់ទង