ខ្មែរប៉ុស្ដិ៍ Close

គិតចាប់ពីឆ្នាំ១៩៩៧មក ប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងកើនឡើងជាង៤ដង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 56
គិតចាប់ពីឆ្នាំ១៩៩៧មក ប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងកើនឡើងជាង៤ដង គិតចាប់ពីឆ្នាំ១៩៩៧មក ប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងកើនឡើងជាង៤ដង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា គិតចាប់ពីឆ្នាំ១៩៩៧ ទៅដល់ឆ្នាំ២០១៩ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកើនជាង ៤ដង។ ពោលកើនពីប្រមាណ ៤០ដុល្លារ ដល់ ១៨២ដុល្លារ។ លោក បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណជាង២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន២០ នៅក្នុងខេត្តតាកែវ ដែលពិធីសំណេះសំណាលនេះធ្វើឡើងនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លទ្ធផលដែលសម្រេចបាននេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នារវាងថ្នាក់ដឹកនាំជាតិ និងប្រជាពលរដ្ឋ បើគ្មានការខិតខំទេ គឺមិនអាចសម្រេចបាននោះឡើយ។ លោកបានបន្តថា ទម្រាំបាន ១៨២ដុល្លារ រាជរដ្ឋាភិបាលត្រូវធ្វើការចរចាដើម្បីបញ្ចុះតម្លៃភ្លើងនៅតាមរោងចក្រដើម្បីឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករមានការកើនឡើងជារៀងរាល់ឆ្នាំ។

គួរបញ្ជាក់ថា ចាប់ពីខែមករា ឆ្នាំ២០១៩ ខាងមុខនេះតទៅ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ កម្មការិនីនឹងត្រូវកើនឡើងដល់១៨២ដុល្លារអាមេរិក ហើយត្រូវបើកប្រាក់២ដងក្នុងមួយខែផងដែរ៕

 

អត្ថបទទាក់ទង