ខ្មែរប៉ុស្ដិ៍ Close

កម្ពុជារង់ចាំ៦៤ឆ្នាំ ទើបសម្រេចចិត្តទទួលធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតស៊ីហ្គេម, ហេតុអ្វីបានជាកម្ពុជាត្រូវចាំដល់ឆ្នាំ២០២៣?

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 66
កម្ពុជារង់ចាំ៦៤ឆ្នាំ ទើបសម្រេចចិត្តទទួលធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតស៊ីហ្គេម, ហេតុអ្វីបានជាកម្ពុជាត្រូវចាំដល់ឆ្នាំ២០២៣? កម្ពុជារង់ចាំ៦៤ឆ្នាំ ទើបសម្រេចចិត្តទទួលធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតស៊ីហ្គេម, ហេតុអ្វីបានជាកម្ពុជាត្រូវចាំដល់ឆ្នាំ២០២៣?

នៅល្ងាចថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជាប្រមាណសរុបចំនួន៤២៦៤ នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ លោកបានថ្លែងថា កម្ពុជារង់ចាំ៦៤ឆ្នាំ ទើបសម្រេចចិត្តយកឆ្នាំ២០២៣នេះ សម្រាប់ជាឆ្នាំទទួលធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតស៊ីហ្គេម។ លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា អាចរៀបចំស៊ីហ្គេមនៅឆ្នាំ២០២៣ នេះ គឺជាគុណបំណាច់របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្ដម សីហនុ ដែលបានចាប់ផ្ដើមរៀបចំប្រកួតជាលក្ខណៈអន្តរជាតិជាលើកដំបូងនៅកម្ពុជា គឺព្រឹត្តិការណ៍កីឡា GANEFO។

លោកនាយករដ្ឋមន្ត្រី បានបន្តថា ចំណុចនេះលោកធ្លាប់បានពន្យល់ និងសុំការយោគយល់ពីប្រជាជនរបស់យើង ដោយសារពេលនោះ យើងត្រូវការនូវថវិការបស់យើងដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដូចជា ការកសាងផ្លូវថ្នល់ ប្រឡាយទឹក មន្ទីរពេទ្យ សាលារៀន ដូច្នេះយើងសន្សំទុកប្រាក់ទាំងនោះ ធ្វើកិច្ចការទាក់ទងនឹងការអភិវឌ្ឍជាមុន។ លោកនាយករដ្ឋមន្ត្រីបន្តថា ពិតណាស់ កីឡា ក៏ជាប្រភេទនៃការអភិវឌ្ឍ ក៏ប៉ុន្តែការទ្រទ្រង់របស់យើង ទទួលបានការរីកចម្រើន ការលូតលាស់នៃសេដ្ឋកិច្ចជាតិ វាក៏បានជំរុញឱ្យកម្ពុជាយើងមានស្ថានភាពល្អដូចបច្ចុប្បន្ននេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិក ពិនិ ត្យរៀបចំគោលនយោបាយសម្រាប់កីឡាករ ដែលចូលរួមប្រកួតហើយធ្លាក់ខ្លួនមានពិការភាព៕

អត្ថបទទាក់ទង