ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍លោក ជា ប៉ូច និងស្វាគមន៍អ្នកផ្សេងទៀតដែលផ្តាច់ខ្លូនចេញពីទណ្ឌិតក្បត់ជាតិ៣ជំនាន់

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 57

តាមរយៈហ្វេសប៊ុកនៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖

ជូនលោកជា ប៉ូច ខ្ញុំបានទទួលរួចហើយនូវលិខិតរបស់លោក។

ក្នុងស្មារតីបង្រួបបង្រួមជាតិខ្ញុំ សូមទទួលយកការសុំអភ័យទោសរបស់លោក។ខ្ញុំនឹងឲ្យមេធាវីរបស់ខ្ញុំដកពាក្យបណ្តឹងចេញពីតុលាការដើម្បីបញ្ចប់រឿងក្តីនេះឲ្យបានឆាប់។

ខ្ញុំសូមយកឱកាសនេះបញ្ជាក់ថាយើងនឹងទទួលយកការសុំទោសពីមនុស្សផ្សេងទៀតដែលទទួលកំហុសនិងប្រកាសផ្តាច់ខ្លួនចេញពីជនក្បត់ជាតិបីជំនាន់នឹងសូមលើកលែងទោសឲ្យពួក គេតែយើងមិនអត់ឱនឲ្យជនណាឬក្រុមណាក៏ដោយដែលបន្តដើរតាមជនក្បត់ជាតិនេះជាដាច់ខាត។

យើងនឹងបន្តប្រើផ្លូវច្បាប់ដើម្បីចាត់ការលើក្រុមណាឬបុគ្គលណា ដែលជេរប្រមាថមួលបង្កាច់មកលើគណបក្សឬមកលើខ្ញុំតទៅទៀតដោយគ្មានការលើកលែង។

យើងមិនអាចអត់ឱនឲ្យបានទេចំពោះជនណាឬក្រុមណាក៏ដោយមិនថាខ្មែរឬបរទេសដែលចង់ដុតផ្ទះយើងដើម្បីចំអិនពងមាន់របស់អ្នកបានឡើយ។

អត្ថបទទាក់ទង