ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងបរិស្ថាន គាំទ្រគោលបំណងរបស់តំណាងក្រុមហ៊ុនជប៉ុន​ ដែលផ្តួចផ្តើមអោយមាន​គម្រោង​ ​ភ្នំពេញ​ទីក្រុង​ស្អាត​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 64
រដ្ឋមន្ត្រីក្រសួងបរិស្ថាន គាំទ្រគោលបំណងរបស់តំណាងក្រុមហ៊ុនជប៉ុន​ ដែលផ្តួចផ្តើមអោយមាន​គម្រោង​ ​ភ្នំពេញ​ទីក្រុង​ស្អាត​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គាំទ្រគោលបំណងរបស់តំណាងក្រុមហ៊ុនជប៉ុន​ ដែលផ្តួចផ្តើមអោយមាន​គម្រោង​ ​ភ្នំពេញ​ទីក្រុង​ស្អាត​

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យប្រតិភូជប៉ុន ដឹកនាំដោយលោក Yogo Kanda អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Mitsubishi Corporation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងបរិស្ថាន។

លោក Yogo Kanda បានគោរពជូនលោករដ្ឋមន្ត្រីអំពីគោលបំណងនៃការរៀបចំកម្មវិធី «ភ្នំពេញទីក្រុងស្អាត» រៀបចំឡើងដោយមានការចូលរួមសហការគ្នាពីប្រជាជនជប៉ុនដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាដើម្បីសំអាតទីក្រុង លើកស្ទួយសោភណ្ឌភាព និងការអប់រំផ្តួចផ្តើមតាមបទពិសោធន៍ជប៉ុននៅតាមគោលដៅសាធារណៈមួយចំនួនដោយមានការចូលរួមសហការពីរដ្ឋបាលសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនជប៉ុនមួយចំនួន ដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានគាំទ្រគំនិតផ្តួចផ្តើមនេះ និងបានលើកឡើងថា ការគិតគូពីការងារគ្រប់គ្រងសំរាម និងកាកសំណល់ត្រូវគិតលើសពីនេះ តាមមធ្យោបា​យថ្មី និងជម្រើសថ្មី ស្របតាមបច្ចេកវិទ្យាទំនើបដែលលទ្ធភាពយើងអាចធ្វើបាន។ ជាក់ស្តែងបច្ចុប្បន្នក្រសួង​បរិស្ថាន បាននិងកំពុងយកចិត្តទុកដាក់កម្រិតគោល​នយោបាយក្នុងការរៀបចំកែលម្អប្រព័ន្ធគ្រប់គ្រងកាកសំណល់ ការរៀបចំក្រុង ការរៀបចំទីលានចាក់សំរាម ជំរុញការកែច្នៃនិងការប្រើប្រាស់ឡើងវិញ តាមរយៈការសហការជាមួយក្រុមហ៊ុនទទួលទិញអេតចាយ ក្រុមហ៊ុនវិនិយោគ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីធ្វើយ៉ាងណាឱ្យសុខភាព សោភណ្ឌភាព និងវិបុលភាពនៃការរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។

លោករដ្ឋមន្ត្រី សាយ សំអាល់ បានបន្តថា ជាមួយគ្នានេះ យន្តការដែលបានដាក់ចេញតែមួយមិនអាចដោះស្រាយបញ្ហានេះបាននោះទេ ប៉ុន្តែត្រូវខិតខំធ្វើឱ្យកំណើនសេដ្ឋកិច្ចបន្តកើនឡើងដោយចីរភាព និងត្រូវអប់រំប្រជាជន ជាពិសេសកុមារតូចៗឱ្យមានការបណ្តុះ បណ្តាលល្អ ផ្លាស់ប្តូរផ្នត់គំនិត និងមានវិន័យនៅក្នុងការប្រើប្រាស់ និងទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ នោះហើយជាបំណងប្រាថ្នារបស់យើង។ ទន្ទឹមនឹងនេះ ដោយសារជប៉ុនជាប្រទេសជឿនលឿន បច្ចេកវិទ្យាទំនើប និងបានរៀបចំទីក្រុងបានល្អ ដូច្នេះអាចបន្តចែករម្លែកបទពិសោធន៍ និងបច្ចេកវិទ្យាក្នុងការគ្រប់គ្រងកាក សំណល់មកកម្ពូជា និងប្រជាជនកម្ពុជាឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត៕

អត្ថបទទាក់ទង