ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បំភ្លឺទៅវិទ្យុអាស៊ីសេរីអំពី មាត្រា២២៣ – កាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 36
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បំភ្លឺទៅវិទ្យុអាស៊ីសេរីអំពី មាត្រា២២៣ – កាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បំភ្លឺទៅវិទ្យុអាស៊ីសេរីអំពី មាត្រា២២៣ – កាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ

អ្នកនាពាក្យ​ក្រសួងយុត្តិធម៌​លោក គឹម សន្តិភាព នៅថ្ងៃទី២១ ខែកញ្ញា បានបង្ហោះនៅ​ក្នុង​ទំព័រ Facebook ផ្ទាល់ខ្លួនរបស់លោក ​ក្នុងនាម​ជាមេធាវី បំភ្លឺ​ទៅ​កាន់​វិទ្យុ​អាស៊ី​សេរីអំពី​ទិដ្ឋភាព​ច្បាប់​ត្រង់មាត្រា ២២៣ អំពី កាតព្វ​កិច្ច​តាមផ្លូវតុលាការ ដោយលោកបានបញ្ជាក់ថា «ខ្ញុំសូមផ្តល់ជូននូវអត្ថបទច្បាប់មាត្រា២២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌដល់លោកមេធាវីដើម្បីពិនិត្យ ក្រែងលោកអត់មានច្បាប់ក្នុងដៃ!»។

 

អ្នកនាំពាក្យរូបនេះបានបន្តថា «គ្រាន់តែបញ្ជាក់ថា ឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរមិនមែនមានត្រឹមតែហាមឃាត់មិនអោយជនត្រូវចោទទៅក្រៅប្រទេសនោះទេ គឺមានសិទ្ធិមិនអោយជនត្រូវចោទចេញពីព្រំប្រទល់ដែនដីមួយដែលបានកំណត់ច្បាស់លាស់ ព្រមទាំងសិទ្ធិអំណាចមួយចំនួនទៀត!»

 

​លោកក៏បានផ្តាំទៅវិទ្យុ​បរទេសមួយនេះថា និយាយអ្វីសូមមើលអត្ថបទច្បាប់អោយបានច្បាស់លាស់ មិនមែននិយាយតាមការចង់បានតាមរយៈសំនួរដឹកមុខរបស់អាស៊ីសេរីនោះទេ! សូមរក្សាតម្លៃរបស់អ្នក និងសូមកុំបន្តនិយាយអ្វីដែលមិនពិតតាមគេនោះ! និងសូមបន្តតំណែងជាអ្នកច្បាប់របស់អាស៊ីសេរី ដើម្បីកុំអោយអាស៊ីសេរីទៅជាអ្នកច្បាប់!៕

អត្ថបទទាក់ទង