ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាជាប់នៅក្នុងចំណោមប្រទេសចំនួន១៨ ដែលមានកំណើនសេដ្ឋកិច្ចល្អបំផុត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 29
កម្ពុជាជាប់នៅក្នុងចំណោមប្រទេសចំនួន១៨ ដែលមានកំណើនសេដ្ឋកិច្ចល្អបំផុត កម្ពុជាជាប់នៅក្នុងចំណោមប្រទេសចំនួន១៨ ដែលមានកំណើនសេដ្ឋកិច្ចល្អបំផុត

ដោយសារតែគោលនយោបាយជំរុញកំណើនសេដ្ឋកិច្ច និងវត្តមានរបស់បណ្តាក្រុមហ៊ុនដែលមានភាពជឿនលឿនបានធ្វើឱ្យកម្ពុជាយើងស្ថិតក្នុងចំណោមប្រទេសដែលមានសន្ទុះសេដ្ឋកិច្ចល្អបំផុតក្នុងពិភពលោក។ នេះបើយោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយវិទ្យាស្ថានសកល McKinsey នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ។

នៅក្នុងរបាយការណ៍នេះ វិទ្យាស្ថានខាងលើ បានវិភាគប្រទេសចំនួន ៧១ សំខាន់ៗជុំវិញពិភពលោក ហើយជាលទ្ធផលពួកគេបានរកឃើញប្រទេសចំនួន១៨ ដែលមានកំណើនសេដ្ឋកិច្ចខ្លាំងក្លា ដែលក្នុងនោះក៏មានរដ្ឋសមាជិកអាស៊ានចំនួន៨រួមទាំងកម្ពុជាផងដែរ។

កម្ពុជាសម្រេចបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យមក្នុងកម្រិត ៧,៧% ក្នុងមួយឆ្នាំៗរយ់ពេលជាង ២ទស្សវត្សរិ៍ ហើយសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងបន្តរឹងមាំក្នុងរង្វង់ ៧,២ % ក្នុងឆ្នាំ២០១៨នេះ។ នេះបើយោងតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្រ្តី អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រាប់ទៅលោក ម៉ាបុប អាមេដ (Mr. Mahbub Ahmed) នាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ៕

(ប្រភព៖ កម្ពុជាថ្មី)