ខ្មែរប៉ុស្ដិ៍ Close

សហរដ្ឋអាមេរិក «ព្រមានចាប់ខ្លួន​ចៅក្រម​តុលាការអន្តរជាតិ ICC» បើសិនជា​តុលាការនេះ​ ហ៊ានបើកការស៊ើប​អង្កេតលើអាមេរិក!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 49
សហរដ្ឋអាមេរិក «ព្រមានចាប់ខ្លួន​ចៅក្រម​តុលាការអន្តរជាតិ ICC» បើសិនជា​តុលាការនេះ​ ហ៊ានបើកការស៊ើប​អង្កេតលើអាមេរិក! សហរដ្ឋអាមេរិក «ព្រមានចាប់ខ្លួន​ចៅក្រម​តុលាការអន្តរជាតិ ICC» បើសិនជា​តុលាការនេះ​ ហ៊ានបើកការស៊ើប​អង្កេតលើអាមេរិក!

សហរដ្ឋអាមេរិក​បានគំរាមជា​សាធារណៈថា នឹងចាប់ខ្លួន ព្រមទាំងដាក់​ទណ្ឌកម្មលើចៅក្រម និងក្រុមមន្ត្រី​នៃតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC បើសិនជាតុលាការអន្តជាតិមួយនេះ​ បើកការស៊ើបអង្កេត​លើសំណុំរឿងចោទ​ប្រកាន់ថា សហរដ្ឋអាមេរិក បានប្រព្រឹត្តបទ​ឧក្រិដ្ឋសង្រ្គាម​ នៅក្នុងប្រទេស​អាហ្វហ្គានីស្ថាន។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨។

ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​លោក ចន បូលតុន (John Bolton) ធ្វើការព្រមាន​បែបនេះនៅក្នុង​សន្ទរកថា មួយក្នុង​ទីក្រុងវ៉ាស៊ីនតោន​នៅថ្ងៃចន្ទ សប្ដាហ័នេះ​ទៅកាន់អង្គការ​ក្រុមអ្នកអភិរក្ស​និយម Federalist Society ហើយលោក​ក៏បានចាត់ទុក​ផងដែរថា ICC គឺជា​ស្ថាប័ន​សិទ្ធិមនុស្ស​ខុសច្បាប់គ្មាន​ទំនួលខុសត្រូវ និងជាគ្រោះថ្នាក់​សម្រាប់​សហរដ្ឋអាមេរិក អ៊ីស្រាអែល និងសម្ព័ន្ធមិត្ត​អាមេរិក​ទាំងអស់។

លោក Bolton បានលើក​ឡើងយ៉ាងដូច្នេះថា «បើសិន​ជាពួកគេ (ICC) ស៊ើបអង្កេត​លើពួកយើង អ៊ីស្រាអែល ឬក៏សម្ព័ន្ធមិត្ត​របស់អាមេរិក​នោះយើង​នឹងមិនអង្គុយនៅ​ស្ងៀមនោះទេ… យើងនឹង​ហាមឃាត់ចៅ​ក្រមព្រមទាំង​រដ្ឋអាជ្ញា ICC ទាំងអស់មិន​ឱ្យចូល​សហរដ្ឋអាមេរិក ក៏ដូចជា​ដាក់ទណ្ឌកម្មនៅ​ក្រោមប្រព័ន្ធ​ហិរញ្ញវត្ថុអាមេរិក ឬក៏ចាប់ខ្លួន​ពួកគេក្រោមប្រព័ន្ធ​តុលាការ​អាមេរិក»

គួរបញ្ជាក់ថា បើតាម​លោក John Bolton កុំថា​ឡើយចៅក្រម ICC សូម្បីតែក្រុមហ៊ុន ឬប្រទេសណាមួយ​ក៏ដោយឱ្យតែហ៊ានគាំទ្រ​ដល់ការស៊ើប​អង្កេតរបស់ ICC ប្រឆាំង​នឹងអាមេរិក នោះនឹងត្រូវប្រឈមមុខ​នឹងការដាក់ទណ្ឌកម្ម​ ពីសំណាក់ទីក្រុង​វ៉ាស៊ីនតោន។ សហរដ្ឋអាមេរិក គឺជាប្រទេសមួយ​ក្នុងចំណោមប្រទេស និងរដ្ឋជា​ច្រើនទៀត ដែលមិនបានចូលរួម​ក្នុងសិទ្ធិសញ្ញា​បង្កើតតុលាការ ព្រហ្មទណ្ឌ​អន្តរជាតិកាលពី​ឆ្នាំ២០០២៕

អត្ថបទទាក់ទង