ខ្មែរប៉ុស្ដិ៍ Close

ប្រាសាទក្រពុំឈូក ដែលទំនងជាមន្ទីរពេទ្យ១ ក្នុងចំណោមមន្ទីរពេទ្យ១០២ នៅសមយ័អង្គរ

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃអាទិត្យ ទី៩ ខែកញ្ញា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 107
ប្រាសាទក្រពុំឈូក ដែលទំនងជាមន្ទីរពេទ្យ១ ក្នុងចំណោមមន្ទីរពេទ្យ១០២ នៅសមយ័អង្គរ ប្រាសាទក្រពុំឈូក ដែលទំនងជាមន្ទីរពេទ្យ១ ក្នុងចំណោមមន្ទីរពេទ្យ១០២ នៅសមយ័អង្គរ

ប្រាសាទក្រពុំឈូក ស្ថិតនៅប្រហែល ១៥០ម ខាងកើតផ្លូវជាតិលេខ៦២ ក្នុងឃុំរំដោះ ស្រុករវាង ខេត្តព្រះវិហារ ដែល​មានចម្ងាយ​ប្រមាណ​ ៤៥ គ.ម ពី ទីរួមខេត្តព្រះវិហារ។ ប្រាសាទ្រពុំឈូក ដែលសាងសង់ពីថ្មបាយក្រៀម និង ថ្មភក់នេះ ត្រូវបាន​កសាង​ឡើង​ក្នុង​រាជ​ព្រះបាទជ័យវរ្ម័នទី៧ នាចុងស.វទី១២ និងដើមស.វទី១៣ តាមលំនាំរចនាបទបាយ័ន ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រហ្ម​ញ្ញ​សាសនា។

បច្ចុប្បន្នតួប៉មដែលមានកម្ពស់ប្រមាណ ១២ម៉ែត្រ និងកំពែងព័ទ្ធជុំវិញស្ថិតនៅក្នុងលក្ខណៈល្អបង្គួរ លើកលែង​តែគោបុរៈ​នៅ​ទិស​ខាង​កើត គឺបាក់បែកស្ទើរទាំងស្រុង។

បើផ្អែក​តាម​ការ​សិក្សារ​ស្រាវ​ជ្រាវ​ពីអ្នក​បុរាណ​វិទ្យា ប្រាសាទ​ក្រពុំឈូក គឺ​ជា​សំណង់​ប្រាសាទ​មិន​ទាន់​សម្រេច​ចប់​សព្វ​គ្រប់ ដោយ​ផ្អែក​តាម​ការ​ធ្វើ​កំណាយ​ទៅ​លើ​តំបន់​នៃ​ប្រាសាទ​ទាំង​មូល​ឃើញ​ថា សរសរ​ពេជ្រ ផ្តែរ និង​ទ្វារ​ចូល​ទៅ​ក្នុង​ប្រាសាទ​ គឺ​នៅ​មិន​ទាន់​មាន​ការ​ដាប់ ឬឆ្លាក់​រចនា​លម្អ​អ្វី​នោះ​ឡើយ។

ចំពោះ​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ការ​អាក់​ខាន ទៅ​លើ​ការ​សាង​សង់​នៃ​ប្រាសាទ​ក្រពុំ​ឈូក អាច​បង្ក​មក​ពី​សង្រ្គាម និង​ការ​ផ្លាស់​ប្តូរ​របប​គ្រប់​គ្រង​របស់​រាជា នា​សម័យ​នោះ។

តាមរយៈអ្នកស្រាវជ្រាវខ្លះបានលើកឡើងថា ប្រាសាទនេះទំនងជាមន្ទីរពេទ្យ១ នៅក្នុងចំណោម១០២ នៃមន្ទីរពេទ្យសមយ័អង្គរ។

បច្ចុប្បន្នប្រាសាទក្រពុំឈូកនេះក៏ជាទីកន្លែងដែលគេជឿថាមានបារមីពូកែស័ក្កសិទ្ធមួយផងដែរ របស់អ្នកស្រុកស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ។

អត្ថបទដោយ៖ ទី សារឿន