ខ្មែរប៉ុស្ដិ៍ Close

មកស្គាល់ ប្រាសាទចិន រចនាបថកោះកេរ សាងសង់ក្នុងរាជ្យព្រះបាទជ័យវម្ម័នទី៤ នៅរាជធានីឆោកគគ៌្យរ (តំបន់កោះកេរ) ខេត្តព្រះវិហារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 68
មកស្គាល់ ប្រាសាទចិន រចនាបថកោះកេរ សាងសង់ក្នុងរាជ្យព្រះបាទជ័យវម្ម័នទី៤ នៅរាជធានីឆោកគគ៌្យរ (តំបន់កោះកេរ) ខេត្តព្រះវិហារ មកស្គាល់ ប្រាសាទចិន រចនាបថកោះកេរ សាងសង់ក្នុងរាជ្យព្រះបាទជ័យវម្ម័នទី៤ នៅរាជធានីឆោកគគ៌្យរ (តំបន់កោះកេរ) ខេត្តព្រះវិហារ

ទំព័រហ្វេសប៊ុក Thon Vorathana បានបង្ហោះផ្សាយនូវអត្ថបទដ៏គួរឱ្យចាប់អារម្មណ៍ អមជាមួយរូបភាពប៉ុន្មានសន្លឹកដែលបរិយាយអំពីប្រាសាទបុរាណបែកបាក់មួយនៅតំបន់កោះកេរ ខេត្តព្រះវិហារ។ ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់ម្ចាស់ទំព័រហ្វេសប៊ុកនោះ៖

ក្នុងកិច្ចការស្រាវជ្រាវផ្នែកសិល្បៈរចនាបថរយៈពេលកន្លងមក ប្រាសាទចិនបានបន្សល់ទុកនូវអនុសាវរីយ៍ព្រឺព្រួច និងអស្ចារ្យដែលធ្វើឱ្យខ្ញុំចងចាំមិនភ្លេច។

ពេលខ្ញុំចូលទស្សនាប្រាសាទនេះលើកទី១ (ជាប្រាសាទចុងក្រោយនៃការទស្សនាអំឡុងឆ្នាំ២០១៧) ស្របពេលនោះមេឃក៏ងងឹតតិចៗ ខ្ញុំមានអារម្មណ៍ចម្លែកណាស់ ដូចជាមានអ្វីម្យ៉ាងធំជាងខ្មោច ខ្លាំងជាងព្រាយដែលធ្វើឱ្យខ្ញុំចាញ់ច្រាប អារម្មណ៍របស់ខ្ញុំហាក់ប្រាប់ថាម្ចាស់ប្រាសាទមានគ្នាច្រើនសន្ធឹកកំពុងតែសម្លឹងមកខ្ញុំ ដើរមួយជំហានព្រឺរោមបន្តិច ព្រឺក្បាលបន្តិច កាន់តែទៅមុខព្រឺអស់ជើងដៃខ្ញាកៗ ចំណែកដៃកាន់ទូរស័ព្ទក៏គិតថាតិចថតជាប់……….. អារម្មណ៍ភ័យខ្លាចក៏កើតឡើង ព្រោះខ្ញុំទទួលអារម្មណ៍ខ្លាំងខ្លាថាប្រាសាទនេះប្រាកដជាមានទេពច្រើន ជាពិសេសទេវរ័ក្ស ខ្ញុំមិនគួរនៅយូរពេកទេ ហើយក៏រត់ត្រឡប់មកម៉ូតូដែលចតតាមផ្លូវចម្ងាយជាង១០០ម៉ែត្រ (រត់ព្រោះខ្លាច🤣)។

មិនមែនជាលើកទីមួយសម្រាប់ខ្ញុំទេដែលមានអារម្មណ៍ថាចាញ់ច្រាប ខ្ញុំទៅកោះកេរ៤ដងទទួលអារម្មណ៍ល្អទាំង៤ដង តាមទីកន្លែងខុសៗគ្នា។ រហូតមកដល់ពេលនេះខ្ញុំទៅកោះកេរប្រហែល១៣ ទៅ១៥ដង ហើយខ្ញុំចាត់ទុកកោះកេរ ជាកន្លែងស្រូបយកខ្យល់អាកាសបរិសុទ្ធិ និងកម្ចាត់ភាពស្មុគស្មាញដ៏ល្អបំផុត។

បន្ទាប់ពីត្រូវប្រាសាទចិនជាន់ខ្ញុំរួចមក ពេលត្រឡប់មកសៀមរាបវិញខ្ញុំតាំងចិត្តស្រាវជ្រាវប្រាសាទនេះដោយយកចិត្តទុកដាក់បំផុត ហើយក៏បានកាត់តរូបភាពមួយចំនួនបន្ថែមលើស្នាដៃចាស់ និងកត់ត្រាបន្ថែមលើប្លង់ប្រាសាទជាភាសាខ្មែរដូចដែលមានក្នុងរូបភាពស្រាប់។

ប្រភពរូបភាព៖
កេរ្តិ៍ដំណែលខ្មែរ
វិជ្ជាស្ថានបារាំងចុងបូព៌ាប្រទេស
Thon Varathana
Andy Brouwer
National Museum Phnom Penh
ការផ្សាយរបស់ស្ថាប័នព័ត៌មានអន្តរជាតិផ្សេងៗ…………..

អត្ថបទទាក់ទង