ខ្មែរប៉ុស្ដិ៍ Close

មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើប makro នឹងបង្ហាញខ្លួននៅខេត្តសៀមរាប ឆាប់ៗនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៤ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 42
មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើប makro នឹងបង្ហាញខ្លួននៅខេត្តសៀមរាប ឆាប់ៗនេះ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើប makro នឹងបង្ហាញខ្លួននៅខេត្តសៀមរាប ឆាប់ៗនេះ

ក្រុមហ៊ុនដែលកំពុងវិនិយោគផ្សារទំនើប makro នៅក្រុងភ្នំពេញ ពេលនេះបានបន្តបោះទុនវិនិយោគជិត១៩លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មនិងផ្សារទំនើបនៅទីក្រុងសៀមរាប ។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានឲ្យដឹងថា គណកម្មាធិការវិនិយោគនៃ CDC បានអនុម័តឲ្យក្រុមហ៊ុន makro (CAMBODIA) COMPANY LIMITED. បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគោកត្នោត ឃុំសណ្តែក ស្រុកប្រាសាទបាគង ដែលមានទុនវិនិយោគជិត១៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន១៧៩កន្លែង ។

ការបង្កើតផ្សារទំនើបនៅខេត្តសៀមរាបនេះ ជាការឆ្លើយតបនឹងកំណើនសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តនេះកាន់តែមានភាពប្រសើរឡើង ពិសេសកំណើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ ។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានឲ្យដឹងថា ខេត្តសៀមរាបកំពុងចាប់ផ្តើមរកចម្រើនកាន់តែខ្លាំង ដោយសារការចាប់ផ្តើមហូរចូលនូវអ្នកវិនិយោគចិន និងគំរោងព្រលានយន្តហោះថ្មីកំពុងសាងសង់ កំណើនភ្ញៀវទេសចរណ៍បានកើនឡើងជាប្រចាំ ហើយ ការមកដល់នៃផ្សារ makro ដែលស្ថិតនៅលើផ្លូវជាតិលេខ៦ នឹងធ្វើឲ្យខេត្តនេះកាន់តែ មានភាពទាក់ទាញនិងរសរវើក ព្រោះកំណើនទេសចរណ៍ កំណើនប្រាក់ចំណូលប្រជាពល រដ្ឋ នឹងធ្វើឲ្យផ្សារដែលផ្តោតលើសេវាកម្មលក់ទំនិញចម្រុះនេះទទួលបានជោគជ័យ ។

លោក ធួន ស៊ីណាន បានបញ្ជាក់ថា ផ្សារទំនើប AEON MALL និងផ្សារទំនើបសូរិយា គួរតែមានវត្តមាននៅខេត្តនេះដែរ ដើម្បីឆ្លើយតប និងបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍ ព្រោះផ្សារទំនើបឬផ្សារនានានៅសៀមរាប មិនទាន់មានស្តង់ដាអន្តរជាតិ ដែលអាចទាក់ទាញអារម្មណ៍ភ្ញៀវអន្តរជាតិឲ្យបានពេញ លេញនៅឡើយ៕

អត្ថបទទាក់ទង