ជប៉ុន ផ្តល់ជំនួយឥតសំណង ជិត ៧០ម៉ឺនដុល្លារ សម្រាប់អភិវឌ្ឍវិស័យ៣ នៅកម្ពុជា
រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឯកភាពផ្តល់ថវិកាចំនួនជាង ៦៨,៣២ម៉ឺនដុល្លារ សម្រាប់ការអភិវឌ្ឍលើវិស័យសុខាភិបាល អប់រំ និង ហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា។ នេះបើតាមការប្រកាសរបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
មន្ទីរខេត្តចំនួន៥ និងអង្គការក្រៅរដ្ឋាភិបាលចំនួន២ នឹងទទួលបានជំនួយនេះ ក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរួមមាន៖
-ផ្តល់ជាង ១៧,៥២ម៉ឺនដុល្លារ ឱ្យមន្ទីរសុខាភិបាលខេត្តព្រះវិហារ។
-ផ្តល់ជាង ៧,៩ម៉ឺនដុល្លារ ឱ្យអង្គការសុខភាពត្រចៀកកម្ពុជា។
-ផ្តល់ជាង ៨,៨ម៉ឺនដុល្លារ ឱ្យមន្ទីរអប់រំយុវជន និងកីឡាខេត្តរតនគីរី។
-ផ្តល់ជាង ៨,៥ម៉ឺនដុល្លារ ឱ្យមន្ទីរអប់រំយុវជន និងកីឡាខេត្តក្រចេះ។
-ផ្តល់ជាង ៧,៧ម៉ឺនដុល្លារ ឱ្យអង្គការមូនិធិខ្មែរជំនួយការសិក្សា។
-ផ្តល់ជាង ៨,៩ម៉ឺនដុល្លារ ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន។
-ផ្តល់ជាង ៨,៨ម៉ឺនដុល្លារ ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ៕