ខ្មែរប៉ុស្ដិ៍ Close

ខេត្តពោធិ៍សាត់រកឃើញតំបន់ទេសចរណ៍ថ្មី ស្ថិតនៅស្រុកវាលវែង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 65
ខេត្តពោធិ៍សាត់រកឃើញតំបន់ទេសចរណ៍ថ្មី ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់រកឃើញតំបន់ទេសចរណ៍ថ្មី ស្ថិតនៅស្រុកវាលវែង

ពោធិ៍សាត់៖ មន្ត្រីបរិស្ថានខេត្តពោធិ៍សាត់ សហកាជមួយ លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយស្រុកវាលវែង ព្រមទាំងក្រុមគ្រួសារសហព័ន្ធសហភាពយុវជនកម្ពុជាខេត្ត បានរកឃើញតំបន់ទេសចរណ៍ថ្មីមួយទៀត នៅថ្មដាតូច ចន្លោះភ្នំ ១៥០០ (ភ្នំកំពស់១៥០០ម៉ែត្រ) នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។

សូមជម្រាបផងដែរថា រមណីយដ្ឋាននេះ កំពុងទាក់ទាញភ្ញៀវទេសចរណ៍ នៅទូទាំងប្រទេស មានចំណាប់អារម្មណ៍ខ្លាំង ហើយផ្លូវទៅកាន់តំបន់ទេសចរណ៍មួយនេះ ជាផ្លូវប្រវត្តិសាស្ត្រ និងជាផ្លូវសេដ្ឋកិច្ចមួយ ដ៏ពិសេសផងដែរ។ ផ្លូវនេះចាប់ផ្ដើមស្ថាបនាជាកៅស៊ូ នៅឆ្នាំ២០១៣ ក្រោយពីគោលនយោបាយឈ្នះៗ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ គឺជាសមិទ្ធផលមួយថ្មីទៀត សំរាប់ខេត្តពោធិ៍សាត់ក្រោមម្លប់សន្តិភាព៕

អត្ថបទទាក់ទង