ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបើកការដ្ឋានគម្រោង «ព្រែកជីកហ្វូណនតេជោ» កំណាត់ទី២ ក្នុងស្រុកបុរីជលសារ នៅថ្ងៃទី១១ ខែមេសា ខាងមុខនេះ

ដោយ៖សូ សែនឬទ្ធា | 3 ម៉ោងមុន ព័ត៌មានទូទៅ 29
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបើកការដ្ឋានគម្រោង «ព្រែកជីកហ្វូណនតេជោ» កំណាត់ទី២ ក្នុងស្រុកបុរីជលសារ នៅថ្ងៃទី១១ ខែមេសា ខាងមុខនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបើកការដ្ឋានគម្រោង «ព្រែកជីកហ្វូណនតេជោ» កំណាត់ទី២ ក្នុងស្រុកបុរីជលសារ នៅថ្ងៃទី១១ ខែមេសា ខាងមុខនេះ
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីត្រៀមលក្ខណៈសម្រាប់ពិធីបើកការដ្ឋានសាងសង់គម្រោងជាប្រវត្តិសាស្ត្រ «ព្រែកជីកហ្វូណនតេជោ» កំណាត់ទី២ ស្ថិតនៅភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។
 
សូមជម្រាបជូនថាកិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សាលម្អិតលើការងារបច្ចេកទេស និងផែនការរៀបចំផ្សេងៗ ដើម្បីធានាឱ្យបាននូវលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងការត្រៀមលក្ខណៈសម្រាប់ពិធីបើកការដ្ឋានសាងសង់គម្រោងជាប្រវត្តិសាស្ត្រ «ព្រែកជីកហ្វូណនតេជោ» កំណាត់ទី២ បន្តទៀត។
 
គួរបញ្ជាក់ថា គម្រោងព្រែកជីហ្វូណនតេជោ ត្រូវប្រារព្ធពិធីបើកការដ្ឋានដំណាក់កាលទី១ កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលគម្រោងព្រែកជីកនេះត្រូវបានរំពឹងទុកថា នឹងត្រូវបានស្ថាបនារួចរាល់នៅអំឡុង ឆ្នាំ២០២៨ ខាងមុខ។ ផ្លូវទឹកប្រវត្តិសាស្រ្តមួយខ្សែនេះឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងសម្រាប់នាវាដែលមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWTទៅ-មក និងជៀសគ្នាបានដោយសុវត្ថិភាព។គម្រោងព្រែកជីកនេះ សាងសង់ស្ទើទាំងស្រុង លើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកតាំងពីសម័យហ្វូណន ក្នុងនោះផ្លូវទឹកធម្មជាតិដែលមានស្រាប់មានប្រវែង ១៣៥ គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីប្រវែង ៧ គីឡូម៉ែត្រ និងផ្លូវទឹកជីកតម្រង់ប្រវែង ៣៨ គីឡូម៉ែត្រ។ កំណាត់ទី១ ចម្ងាយ ២៦ គីឡូម៉ែត្រ (ព្រែកតាកែវ ទៅទន្លេបាសាក់) នឹងត្រូវវិនិយោគ ១០០% ដោយសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក រីឯកំណាត់ទី ២ ដែលមានចម្ងាយ ១៥៩ គីឡូម៉ែត្រ (ពីទន្លេបាសាក់ខេត្តតាកែវ រហូតដល់ខេត្តកែប) នឹងត្រូវវិនិយោគរួមគ្នា រវាងសហគ្រាសសាធារណៈ ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនសារជីវកម្មស្ពាន និងថ្នល់ (CRBC)។
សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ដែលគ្រោងចំណាយទុនវិនិយោគប្រមាណ ១៧០០ លានដុល្លារ នឹងបើកការដ្ឋានសាងសង់ ក្នុងដំណាក់កាលទី២ នៅថ្ងៃទី ១១ ខែមេសា ២០២៦ ក្រោមអធិបតីភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋន្ត្រីកម្ពុជា ក្នុងភូមិសាស្រ្តស្រុកបូរីជលសារ ខេត្តតាកែវ៕


អត្ថបទទាក់ទង