ខ្មែរប៉ុស្ដិ៍ Close

រាត្រីដែលមិនអាចបំភ្លេចបាន!! ក្រុមកំលោះសង្ហា TREASURE អង្រួនបេះដូងហ្វេនៗរាប់ម៉ឺននាក់ ក្នុងមហាព្រឹត្តិការណ៍តន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL NEW LOVE

ដោយ៖សូ សែនឬទ្ធា | ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ GANZBERG 221
រាត្រីដែលមិនអាចបំភ្លេចបាន!! ក្រុមកំលោះសង្ហា TREASURE អង្រួនបេះដូងហ្វេនៗរាប់ម៉ឺននាក់ ក្នុងមហាព្រឹត្តិការណ៍តន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL NEW LOVE Sheng Fa 011960555

 (ភ្នំពេញ) ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦៖ នៅចាំរាត្រីអស្ចារ្យជាមួយក្រុមកំលោះ Gen Z ដ៏សង្ហា TREASURE បានទេហ្វេនៗ? យើងមករំឭឹកពីផ្ទាំងទស្សនីយភាពដ៏រំភើបញាប់ញ័រ ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតយក្សលំដាប់ពិភពលោក GANZBERG SUPER IDOL NEW LOVE ដែលធ្វើឱ្យកោះពេជ្រស្ទើរតែផ្ទុះដោយសម្រែកហ៊ោកញ្ជ្រៀវពីហ្វេនៗ!

កាលពីថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ2026 កំណត់ត្រាថ្មីនៃភាពអស្ចារ្យ! GANZBERG SUPER IDOL NEW LOVE បានសរសេរប្រវត្តិសាស្ត្រថ្មី ជាមួយវត្តមានរបស់ក្រុមកំលោះដ៏ស្រស់សង្ហា TREASURE អមជាមួយនឹងការសម្តែងដ៏ទាក់ទាញពីអ្នកនាង ទេព បូព្រឹក្ស និងសម្លេង ដ៏ផ្អែមរណ្តំរបស់ Idol ពេជ្រ សូលីកា បានធ្វើឱ្យរាត្រី GANZBERG SUPER IDOL NEW LOVE ក្លាយជាការចងចាំដ៏ផ្អែមល្ហែមបំផុតសម្រាប់ហ្វេនៗ ជាមួយ ស្នាមញញឹម និងសំឡេងហ៊ោកញ្ជ្រៀវពេញកោះពេជ្រ។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុន GANZBERG នៅតែបន្តបេសកកម្មនាំយកទស្សនីយភាព លំដាប់ថ្នាក់ពិភពលោកមកកាន់ប្រទេសខ្មែរ ដើម្បីជម្រុញវិស័យទេសចរណ៍ឱ្យកាន់តែរីក ចម្រើន និងលេចធ្លោជាលំដាប់។

Sheng Fa 011960555