ខ្មែរប៉ុស្ដិ៍ Close

ព្រឹទ្ធបុរសសាកលវិទ្យាល័យថៃអះអាងថា និស្សិតកម្ពុជាជាប់ចំណាត់ថ្នាក់ Top 10 ក្នុងការសិក្សានៅប្រទេសថៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 52
ព្រឹទ្ធបុរសសាកលវិទ្យាល័យថៃអះអាងថា និស្សិតកម្ពុជាជាប់ចំណាត់ថ្នាក់ Top 10 ក្នុងការសិក្សានៅប្រទេសថៃ ព្រឹទ្ធបុរសសាកលវិទ្យាល័យថៃអះអាងថា និស្សិតកម្ពុជាជាប់ចំណាត់ថ្នាក់ Top 10 ក្នុងការសិក្សានៅប្រទេសថៃ

បាងកក ប្រទេសថៃ៖ លោក Sivakorn Angthong ព្រឹទ្ធបុរសមហាវិទ្យាល័យវិស្វកម្មនៃសាកលវិទ្យាល័យ RAJAMANGALA University of Technology Thanyaburi នៅប្រទេសថៃ​បានអះអាងថា និស្សិតកម្ពុជាជាប់ចំណាត់ថ្នាក់ Top 10 នៅប្រទេសថៃ ក្នុងចំណោម​និស្សិត​ថៃ​ និងបរទេស រាប់ពាន់នាក់ដែលកំពុងសិក្សានៅសាកលវិទ្យាល័យនេះ។ ក្នុង​ការ​ធ្វើបទបង្ហាញស្វាគមន៍ដល់តំណាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) កាលពីថ្ងៃ​ទី ២០ ខែសីហា ឆ្នាំ២០១៨ លោក Sivakorn Angthong បានលើកឡើងថា និស្សិត​ដែល ត្រូវបានជ្រើសរើសសម្រាប់ផ្តល់អាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីសុរិនថន ដែលបានមក សិក្សានៅប្រទេសថៃសុទ្ធតែអ្នកពូកែៗស្រាប់តាំងពីនៅប្រទេសកម្ពុជា ដោយនិស្សិតខ្លះជា សិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស A និង​និទ្ទេស B ស្ទើរគ្រប់មុខវិជ្ជា ហើយនៅពេលសិក្សានៅប្រទេសថៃពួកគេសិក្សា​មិន​ចាញ់​និស្សិតថៃ និងនិស្សិតមកពី ឥណ្ឌូ ណេស៊ី ឡាវ វៀតណាម ហ្វីលីពីន និងនិស្សិត​បរទេស​ផ្សេងៗដែលកំពុងសិក្សានៅប្រទេស ថៃឡើយ។ លោកបានបន្ដថា ជារៀងរាល់​​ឆ្នាំសាកលវិទ្យាល័យ RAJAMANGALA University of Technology Thanyaburi នៅប្រទេសថៃ ជ្រើសរើសនិស្សិតមកពីប្រទេស កម្ពុជាប្រមាណ ១០ ទៅ​ ១២នាក់ គិតមកដល់ពេលនេះ បាន ៦ជំនាន់ហើយ។ លោកបានបន្ដ ទៀតថា និស្សិត​ដែល​ត្រូវបានជ្រើសរើសមករៀននៅប្រទេសថៃនោះពួកគេទទួលបានអត្ថប្រយោជន៍ជា​ច្រើន​ដូចជា​ថ្លៃស្នាក់នៅ ថ្លៃសិក្សារៀនសូត្រ សេវាធានារ៉ាប់រងសុខភាព និងប្រាក់ខែគិត​ជាប្រាក់រៀលប្រមាណជាង ៤០ម៉ឺនរៀលផងដែរ។ ចំពោះការរស់នៅប្រចាំថ្ងៃ និស្សិត ទាំងនោះរស់នៅក្នុងអន្តេវាសិកដ្ឋានរបស់សាកលវិទ្យាល័យ និងមានជំនួយការសាស្ត្រាចារ្យ សម្រាប់ទំនាក់ទំនងសម្រួលដល់ការរស់នៅប្រៀបដូចអាណាព្យាបាល សម្រាប់ជួយពួកគេ ប្រាស្រ័យទាក់ទងនឹងរឿងការសិក្សា ការដើរទិញទំនិញ​នៅខាងក្រៅ​សាកលវិទ្យាល័យ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យ RAJAMANGALA University of Technology Thanyaburi មានមហាវិទ្យាល័យចំនួន១០ និង College ១ ដែលមាន​និស្សិតខ្មែរ បានសិក្សា បញ្ចប់ពីរជំនាន់រួចមកហើយ និង៤ជំនាន់ផ្សេងទៀតកំពុងសិក្សា ដែលមានចំនួន៣៨នាក់ ហើយសរុបនិស្សិតទាំង៦ជំនាន់មានចំនួន៥៨នាក់៕

អត្ថបទ៖ AKP

អត្ថបទទាក់ទង