ខ្មែរប៉ុស្ដិ៍ Close

មាតាបិតា និងអ្នកអាណាព្យាបាល សិស្សសាលាអន្តរជាតិ ស៉ី អាយ អេ ហ្វឺសត៍ ប្រមាណ៩០% ទទួលយកដំណោះស្រាយរបស់សាលា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 39
មាតាបិតា និងអ្នកអាណាព្យាបាល សិស្សសាលាអន្តរជាតិ ស៉ី អាយ អេ ហ្វឺសត៍ ប្រមាណ៩០% ទទួលយកដំណោះស្រាយរបស់សាលា មាតាបិតា និងអ្នកអាណាព្យាបាល សិស្សសាលាអន្តរជាតិ ស៉ី អាយ អេ ហ្វឺសត៍ ប្រមាណ៩០% ទទួលយកដំណោះស្រាយរបស់សាលា

(FN)៖ មាតាបិតា និងអ្នកអាណាព្យាបាលសិស្សរបស់សាលាអន្តរជាតិ ស៉ី អាយ អេ ហ្វឺសត៍ ប្រមាណ៩០% បានទទួលយកដំណោះស្រាយរបស់សាលា ក្នុងពេលប្រឈមនឹងការលំបាករួម ដោយសារការរីករាលដាលនៃវីរុសកូវីដ-១៩ និងបានបង់ថ្លៃសិក្សា របស់បុត្រធីតារួចរាល់ហើយ។

ការទទួលយកដំណោះស្រាយរបស់មាតាបិតាសិស្ស ធ្វើឡើងបន្ទាប់ពីសាលាអន្តរជាតិ ស៉ី អាយ អេ ហ្វឺសត៍ បានសម្រេច ដូចខាងក្រោម៖

  • សម្រាប់ ថ្នាក់ K3-K4K5 សាលាបញ្ចុះតម្លៃជូន ២៥%
  • សម្រាប់ថ្នាក់ពីទី១ ដល់ ថ្នាក់ទី១២ សាលាបញ្ចុះតម្លៃជូន ១៥+៥% ។

សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងទៀតថា ចំនួនដែលនៅសល់ប្រមាណ ១០%ទៀត សាលាទុកពេលជូនរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៧៖០០ និងបានចេញសេចក្ដីជូនដំណឹង ព្រមទាំងរំលឹកជាច្រើនលើកច្រើនសារ ប៉ុន្តែដោយគ្មានការឆ្លើយតប សាលាបានសម្រេចអនុវត្តវិធានការរដ្ឋបាលរបស់ខ្លួន ដោយមិនទទួលខុសត្រូវចំពោះការយឺតយ៉ាវ បន្តទៅទៀតទេ ហើយនេះជាការងាររដ្ឋបាលធម្មតាដូចបានអនុវត្តនាពេលកន្លងមក។

ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីសាលាបានផ្តល់ដំណោះស្រាយបញ្ចប់ ជាចុងក្រោយរបស់ខ្លួន ដូចមានការជូនដំណឹងទៅមាតាបិតា ដែលមានកូនរៀននៅសាលាអន្តរជាតិ ស៉ី អាយ អេ ហ្វឺសត៍ ជាផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។ ចំណាត់ការរដ្ឋបាលនេះ ធ្វើឡើងដើម្បីចៀសវាងផលប៉ះពាល់ ដល់ឆ្នាំសិក្សារបស់សិស្សានុសិស្ស ក៏ដូចជាគោរពការសម្រេចចិត្តទទួលយករបស់មាតាបិតា និងអ្នកអាណាព្យាបាលសិស្សដ៏ច្រើនលើសលប់ ក្នុងពេលប្រឈមនឹងការលំបាករួមនៃការរាតត្បាតកូវីដ-១៩ បែបនេះ។

សេចក្តីជូនដំណឹងដដែល បានឲ្យដឹងទៀតថា ក្រៅពីនេះ ទង្វើទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ ដល់ដំណើរការសិក្សារបស់សិស្សានុសិស្ស ដែលនឹងបញ្ចប់ឆ្នាំសិក្សានៅចុងខែមិថុនា ឆ្នាំ២០២០ និងប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងមុខមាត់សាលា, សាលានឹងការពារខ្លួនតាមរយៈការអនុវត្តច្បាប់ ដែលមានជាធរមាន៕

អត្ថបទទាក់ទង