ខ្មែរប៉ុស្ដិ៍ Close

ពានរង្វាន់សម្តេច ហេង សំរិន បើករដូវកាលថ្មី ប្រាក់​រង្វាន់​កើនដល់​ ៣២​លាន​រៀល​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨ កីឡា - សុខភាព 53
ពានរង្វាន់សម្តេច ហេង សំរិន បើករដូវកាលថ្មី ប្រាក់​រង្វាន់​កើនដល់​ ៣២​លាន​រៀល​ ពានរង្វាន់សម្តេច ហេង សំរិន បើករដូវកាលថ្មី ប្រាក់​រង្វាន់​កើនដល់​ ៣២​លាន​រៀល​

រដូវ​កាល​ទី២​ ពាន​រង្វាន់​បាល់ទាត់​សម្ដេច​ ហេង​ សំរិន​ នឹង​ចាប់​ផ្ដើម​នា​ចុង​ខែ​សីហា​ ឆ្នាំ​២០១៨​នេះ​ ប្រាក់​រង្វាន់​សម្រាប់​ម្ចាស់​ពាន​កើន​ឡើង​ដល់​ទៅ​ ៣២លាន​រៀល។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​ ក្រុម​លេខ២​ លេខ៣​ រួម​ក្រុម​លេង​ល្អ​ អ្នក​ចាំ​ទី​ល្អ​ អ្នក​ទាត់​ចូល​ច្រើន​ជាង​គេ​ សុទ្ធ​តែ​ប្រាក់​រង្វាន់​កើន​ឡើង​ទាំង​អស់។​


(ទិដ្ឋភាពចាប់គូម្សិលមិញ)

ឯកឧត្ដម​ ធុល​ នាង​ ទីប្រឹក្សា​របស់​សម្ដេច​ ហេង​ សំរិន​ បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​ប្រទេស​ជាតិ​មាន​ភាព​រីកចម្រើន​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ រួម​និង​ការ​ពិភាក្សា​ជា​មួយ​ដៃគូ​សហការ​ផង​នោះ​ ទើប​សម្រេច​ដំឡើង​ប្រាក់​រង្វាន់​ទៅ​តាម​ពាន​រង្វាន់​និមួយៗ​ ដូច​បាប​រៀបរាប់​ខាង​លើ។​


(ឯកឧត្ដម​ ធុល​ នាង​)

អ្នក​ផ្ដួចផ្ដើម​បង្កើត​ពាន​រង្វាន់​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ សូម​ឲ្យ​កីឡាករ​ទាំង​អស់​ខំប្រឹង​ប្រែង​លេង​ឲ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​អ្នក​គាំទ្រ​ពេញ​ចិត្ត​និង​ទស្សនា​ ហើយ​ខំប្រឹង​ឲ្យ​ក្លាយ​ជា​កីឡាករ​ល្អ​ ឬ​ក្រុម​លេង​ល្អ​នៅ​ពេល​ចប់​រដូវ​កាល។​ ឯកឧត្ដម​សង្ឃឹម​ទៀត​ថា​ កីឡាករ​ទាំង​អស់​នឹង​គោរព​ទៅ​តាម​បទបញ្ជា​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ឲ្យ​បាន​ត្រឹមត្រូវ​ មិន​បោះបង់​ការ​ប្រកួត​នៅ​ពេល​ណា​មួយ​ និង​លេង​ដោយ​បច្ចេកទេស​ សហការ​ក្រុម​បាន​ល្អ​ រួម​ទាំង​លេង​ដោយ​ការ​យោគយល់​គ្នា​ផង​ដែរ។​


(ទិដ្ឋភាពចាប់គូម្សិលមិញ)

រំលឹក​ដែរ​ថា​ ពាន​រង្វាន់​សម្ដេច​ ហេង​ សំរិន​ លើក​ទី២​ នេះ​មាន​ក្រុម​ចូលរួម​ចំនួន​ ២១​ក្រុម​ ហើយ​នឹង​ចាប់​ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី​២៦​ ខែ​សីហា​ ឆ្នាំ​២០១៨។​ សម្រាប់​ប្រាក់​រង្វាន់​ក្រុម​លេខ១​ បាន​ ៣២​លាន​រៀល​ ក្រុម​លេខ២​ បាន​ ២០​លាន​រៀល​ ក្រុម​លេខ៣​ បាន​ ១៤​លាន​រៀល​ ក្រុម​លេង​ល្អ​ បាន​ ៦លាន​រៀល​ អ្នក​ទាត់​ចូល​ច្រើន​ជាង​គេ​ បាន​ ២លាន​រៀល​ និង​អ្នក​ចាំ​ទី​ល្អ​ បាន​ ២លាន​រៀល ផងដែរ៕​

 

ប្រភព៖ Sabay