ប្រុសៗត្រូវមើល!! ធាតុជាស្ត្រីគឺមានន័យថាដៃមួយ១០០ពិតជាមិនខុស
ធម្មជាតិបានបង្កើតសត្វ និងរុក្ខជាតិឡើងឲ្យមានធាតុពីរដែលមិនអាចខ្វះបាន គឺធាតុញី និងធាតុឈ្មោល។ អង្គទាំងពីរ គឺតែងតែទាក់ទងគ្នាជានិច្ច។ ដើម្បីបង្កើត ជាកូនពូនជាចៅបាន លុះត្រាតែមានធាតុទាំងពីរនេះជាចាំបាច់។ ធាតុទាំងពីរនេះ តែងតែបំពេញកង្វះខាត ឲ្យគ្នាទៅវិញទៅមក ក្នុងគោលដៅតែមួយ គឺការរីកចម្រើន។ រុក្ខជាតិឈ្មោល ជាអ្នកបញ្ចេញលំអង ឯរុក្ខជាតិញី ជាអ្នកទទួលលំអង យកទៅបង្កើត ជាផ្លែឡើង។
យ៉ាងណាម៉ិញសភាពរបស់មនុស្ស ក៏មិនខុសពីសត្វប៉ុន្មានដែរ។ ជាឧទាហរណ៍ ពីបុរាណកាលមកម្លេះ ស្ត្រីខ្មែរភាគច្រើនតែងមានភារៈកិច្ច រ៉ាប់រងមើលថែកូនចៅ និងទ្រព្យសម្បត្តិនៅក្នុងផ្ទះឲ្យបានល្អ។ សម្រាប់បុរសខ្មែរតែងមានភារៈកិច្ច ជាអ្នកចេញទៅខាងក្រៅ ធ្វើការរកស៊ីមកទុកចិញ្ចឹមគ្រួសារ (ប្រពន្ធ កូន ឳពុកម្តាយ និងជីដូនជីតា )។ សម្រាប់ស្ត្រីនៅប្រទេសខ្លះ គឺមានសេចក្តីក្លាហានទទួលភារៈ ចេញទៅរកស៊ី នៅខាងក្រៅមិនចាញ់បុរសឡើយ។
តែនៅក្នុងសម័យថ្មីនេះទាំងបុរស ទាំងស្ត្រី សុទ្ធតែមានសមត្ថភាព ដូចគ្នា ស្ត្រីក៏មានសមត្ថភាពចេញទៅធ្វើការ រកស៊ីចិញ្ចឹមកូន ស្វាមី និង ឪពុកម្តាយ ។ នាពេលបច្ចុប្បន្ន បើពីរនាក់ប្តីប្រពន្ធ ចេញទៅធ្វើការរកស៊ីទាំងពីរនាក់ នោះធ្វើអោយសេដ្ឋកិច្ចគ្រួសារ របស់គេកាន់តែប្រសើរឡើង ។ តែទទឹមនឹងធ្វើការដូចគ្នា ភាពជាស្ត្រី ជាប្រពន្ធមានការហត់នឿយជាងបុរស មើលការរៀបចំ អោយកូន ធ្វើម្ហូប រៀបចំផ្ទះ មានភាពរវល់ច្រើនជាងបុរសជាប្តីច្រើន។
ដូចនៅក្នុងវីដេអូខាងក្រោម៖
បើទោះជាតាមសភាពជាក់ស្តែង បុរសនិងស្ត្រីមានភារៈ និងគុណសម្បត្តិដូចគ្នា ឬអាចបំពេញឲ្យគ្នាយ៉ាងនេះក្តី ក៏សង្គមមនុស្សនៅសម័យមុន មិនសូវជាចាប់អារម្មណ៍ក្នុងការឲ្យតម្លៃ ដល់ស្ត្រីដូចជាបុរសឡើយ។ ទើបតែក្រោយពីមានការទាមទារ ពីសំណាក់ស្ត្រីក្លាហាន យ៉ាងផុសផុលកន្លងមកប៉ុណ្ណោះ ទើបពិភពលោក ព្រមទទួលស្គាល់ និងលើកតម្លៃស្រ្តីឲ្យមានតម្លៃ ស្មើនឹងបុរសនៅលើគ្រប់វិស័យ ដូចសព្វថ្ងៃនេះ។