ខ្មែរប៉ុស្ដិ៍ Close

កសិកម្មនៅខេត្តស្ទឹងត្រែងទទួលបាន ជោគជ័យលើកការដាំ​ នឹងបង្កាត់ពូជត្រសក់ផ្អែម

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨ មុខរបរ 95
កសិកម្មនៅខេត្តស្ទឹងត្រែងទទួលបាន ជោគជ័យលើកការដាំ​ នឹងបង្កាត់ពូជត្រសក់ផ្អែម កសិកម្មនៅខេត្តស្ទឹងត្រែងទទួលបាន ជោគជ័យលើកការដាំ​ នឹងបង្កាត់ពូជត្រសក់ផ្អែម

ស្ទឹងត្រែង- ក្រុមបច្ចេកទេសនៃមន្ទីរកសិកម្មខេត្តស្ទឹងត្រែងទទួលជោគជ័យលើកការដាំ​ នឹងបង្កាត់ពូជត្រសក់ផ្អែមចំនួន៣ប្រភេទ ​ រួមមាន-ទីមួយផ្លែ ព៌ណប្រផេះក្រើម ហៅថា(នួនយូរឬតៃវ៉ាន់) -ទី២ផ្លែព៌ណលឿងរលូងហៅថា(សាយ ភារុន)-ទី៣ផ្លែ ព៌ណពងមាន់ ហៅថា(ជាតៃ)ត្រូវបាននាំពូជចូលមកពីប្រទេសថៃ។

នៅថ្ងៃទី១៩កក្កដាឆ្នាំ២០១៨នេះកញ្ញាស្រីវ គឹមយ៉ាមន្ត្រីបច្ចេកទេសថែទាំដំណាំត្រសក់ផ្អែមបានបញ្ចាក់ថា៖​ពូជត្រសក់​នេះមានរស់ជាតិឆ្ងាញ់ជាងត្រសក់យើងនៅក្នុងស្រុក ហើយ​មានទីផ្សារងាយស្រួលលក់ព្រោះនៅតាមបណ្តាខេត្តនិមួយៗមិនសូវមានអ្នកដាំ​វាទេ ។

កញ្ញាថា៖ត្រសក់ផ្អែមនេះដែលយើងកំពុង​បានដាំដុះ​នៅទីនេះមានពូជ៣ប្រភេទផ្សេងគ្នា ហើយទោះបីថាយើងដាំវាបាន​មិនល្អឥតខ្ចោះក៍ដោយ តែលទ្ធផលយើងអាចទទួលយកបាន.។
​​លោ​ក​​លៀងសេងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមញ្ញនឹងនេសាទខេត្តមានប្រសាសន៍ថា៖នេះជាជោគ​ជ័យមួយថ្មីទៀតនៅក្នុងឆ្នាំ២០១៨​ ដែលមន្ត្រីជំនាញបានសាងសង់ផ្ទះកញ្ចក់ដាំដំណាំនៅខែវស្សាទទួលបានលទ្ធផលល្អប្រសើរ ហើយអាចឱ្យយើងឈានទៅដាំដំណាំបន្លែបង្កានឹងប្រ​ភេទដំណាំហូបផ្លែ ​ផ្សេងៗទៀតបាន​។

លោកបញ្ជាក់ថា៖​​ជំហានដំបូងនេះយើងបានធ្វើពិសោធន៍ដាំ​​​ត្រសក់​​ផ្អែម​​​​​​​​នៅក្នុងផ្ទះកញ្ចក់ ​​ នៅ​​រដូវ​​វស្សា​ដែលមានភ្លៀងធ្លាក់ច្រើន ព្រោះថាប្រភេទត្រសក់នេះ បើយើងដាំវានៅទី​វាល​អាចប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ធ្វើឱ្យរលួយខូច ​មិនទទួលបានផលឡើយ។

លោកស្រីហ៊ួនស៊ីមកសិករនៅភូមិកេះ​ ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់បានបញ្ចាក់ថា៖ដំណាំប្រភេទនេះកសិករយើងមិនដែលបានឃើញនឹងបានដាំទេ តែ​តាមការពិនិត្យជាក់ស្តែងវានឹងងាយស្រួលដាំ គ្រាន់តែទាមទារការថែទាំនឹងត្រូវការចំណាយច្រើន ហើយកសិករខ្លះបែបមិនមានលទ្ធភាពដាំឡើយ។

អត្ថបទទាក់ទង