មកស្គាល់កីឡាករ និងក្រុម ដែលទទួលបានពានរង្វាន់ផ្សេងៗពីការប្រកួត World Cup 2018 យប់មិញ
ក្រុមមាន់គកបារាំងបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួនជាលើកទី២ក្នុងការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិក្រូអាតដោយលទ្ធផល ៤-២ វគ្គផ្តាច់ព្រ័ត្រនៅរុស្ស៊ី។ ក្នុងព្រឹត្តិការណ៍នេះ កីឡាករវ័យក្មេងអាយុ១៩ឆ្នាំរបស់បារាំង Kylian Mbappe ឈ្នះពានរង្វាន់កីឡាករវ័យក្មេងក្រោមអាយុ២១ឆ្នាំ។
ពានរង្វាន់រួមមានដូចខាងក្រោម៖
- ជើងឯក៖ ជម្រើសជាតិបារាំង
- ជើងឯករង៖ ជម្រើសជាតិក្រូអាត
- លេខ៣៖ ជម្រើសជាតិបែលហ្សិក
- ក្រុម Fair Play៖ ជម្រើសជាតិអេស្ប៉ាញ
- កីឡាកររកគ្រាប់បាល់បានច្រើនជាងគេ៖ Hary Kane របស់អង់គ្លេស
- កីឡាករឆ្នើមវ័យក្មេងអាយុក្រោម២១ឆ្នាំ៖ Kylian Mbappe របស់បារាំង
- អ្នកចាំទីឆ្នើមបានស្រោមដៃមាស៖ Courtois របស់បែលហ្ស៊ិក
- កីឡាករឈ្នះបាល់មាស៖ Luka Modric របស់ក្រូអាត